ការកែទម្រង់សំខាន់ៗនៃវិស័យកសិកម្មកម្ពុជា

0 15,576

ប្រទេសកម្ពុជា​ មានសក្តានុពលខ្ពស់ខាងកសិកម្ម ជាពិសេសដោយយើងមានដីកសិកម្មប្រមាណ ៦លានហិចតា ដែលមិនទាន់បានប្រើប្រាស់បានពេញលេញ មានកសិករជាង២លានគ្រួសារ និង មានអាកាសធាតុអំណោយផលដល់ការដាំដុះ និងចិញ្ចឹមសត្វច្រើនប្រទេស។ តែកន្លងមក សក្តានុពលនេះ មិនទាន់បានប្រើប្រាស់បានពេញលេញល្អ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

ដើម្បីឲ្យវិស័យកសិកម្មមានភាព រីកចម្រើនក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល និងផ្តល់​ការងារដល់ប្រជាពលរដ្ឋរាប់ លាននាក់ វាទាមទារឲ្យមានការកែទម្រង់ការដឹកនាំវិស័យនេះ និងវិស័យពាក់ព័ន្ធ។ ការកែទម្រង់ ត្រូវផ្តោតទៅល់ផ្នែកសំខាន់ៗដូចខាងក្រោម៖

  1. ការកែទម្រងការគាំទ្រផ្នែកទុន តាមរយៈកម្មវិធីឥណទានកសិកម្មជាតិមួយ ដែលធានាឲ្យ កសិករទទួលបានទុនដែលមានការប្រាក់ប្រមាណ ០,៥%។
  2. ការគាំទ្រខាងទីផ្សារ និងពាណិជ្ជកម្មកសិកម្ម។
  3. ការគាំទ្រខាងទឹក ឬធារាសាស្ត្រកសិកម្ម ជាពិសេសផ្តោតលើការគាំទ្រដល់ប្រព័ន្ធ ធារាសាស្ត្រខ្នាតតូច មធ្យម និងប្រព័ន្ធធារាសាស្ត្រលក្ខណៈគ្រួសារ។
  4. ការគាំទ្រខាងផ្នែកស្រាវជ្រាវកសិកម្ម
  5. ការគាំទ្រផ្នែកខាងផ្សព្វផ្សាយកសិកម្ម ជាពិសេសធានាឲ្យមានអ្នកជំនាញគ្រប់គ្រងក្នុង ការចុះធ្វើការតាមមូលដ្ឋានជាមួយកសិករ។
  6. ការគាំទ្រផ្នែកអប់រំ និងបណ្តុះបណ្តាលកសិកម្ម។
  7. ការគាំទ្រ និងការអភិវឌ្ឍសមាគម និងសហគមន៍កសិករ (អង្គការកសិករ)។
  8. ការគាំទ្រក្នុងការរៀបចំឲ្យមានប្រព័ន្ធធានារ៉ាប់រងកសិកម្ម។
  9. ការគាំទ្រខាងការផលិត និងផ្គត់ផ្គង់សម្ភារៈកសិកម្ម មានដូចជាពូជ ជី ថ្នាំកសិកម្ម ចំណីសត្វ។
  10. ការគាំទ្រខាងផ្នែកសេវាពេទ្យសត្វ។
  11. ការគាំទ្រផ្នែកខាងគ្រឿងយន្តកសិកម្ម។
  12. ការគាំទ្រដល់សិប្បកម្ម និងឧស្សាហកម្មកែច្នៃកសិផល។
  13. ការកែទម្រង់ការគ្រប់គ្រងដីកសិកម្ម។
  14. ការគាំទ្រផ្នែកខាងថាមពលមានដូចជា អគ្គិសនី ប្រេងឥន្ធនៈ ថាមពលសូឡា ។ល។
  15. ការគាំទ្រផ្នែកខាងគុណភាព និងស្តង់ដារដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

ចំណុច ឬផ្នែកទាំង១៥ ដូចរៀបរាប់ខាងលើត្រូវរៀបចំដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ និងកម្មវិធីជាតិ ដើម្បីគាំទ្រការអភិវឌ្ឍកសិកម្មនៅកម្ពុជា ក្នុងទិសដៅលើកស្ទួយផលិតភាព និងនិរន្តរភាព ជាពិសេសសមត្ថភាពប្រកួតប្រជែងសហគ្រិនកសិកម្មខ្មែរ និងក្រុមហ៊ុនសហគ្រាសពាក់ព័ន្ធ។ ដើម្បីអនុវត្តកិច្ចការទាំងនេះបានជោគជ័យ យើងក៏ត្រូវការធនធានមនុស្សដែលមានសមត្ថភាព ដើម្បីមកគ្រប់គ្រងកម្មវិធីជាតិទាំង១៥នេះ។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

Comments
Loading...