គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១០)

0 850
 គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

 

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

81) រៀបចំឳ្យមានការបោះឆ្នោតរើសមេភូមិដោយផ្ទាល់ ពីប្រជាពលរដ្ឋ ហើយ មេភូមិមានសិទ្ធិអំណាចរើសអនុភូមិ និងជំនួយការភូមិ ដើម្បីធ្វើការជា គណៈកម្មាធិការដឹកនាំភូមិ។ អនុញ្ញាតឳ្យបុគ្គលឯករាជ្យ ឈរឈ្មោះជា មេភូមិ។ ក្នុងករណីបុគ្គល ដែលជាប់ជាមេភូមិ ជាសមាជិកគណបក្ស នយោបាយណាមួយ គាត់ត្រូវលាឈប់ពីសមាជិកបក្សនោះ ក្រោយពីជាប់ ឆ្នោតជាមេភូមិ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

82) បង្កើតឳ្យមានការិយាល័យប្រជាពលរដ្ឋ នៅគ្រប់ខេត្ត-រាជធានីដោយការិយាល័យ នេះនៅ ជាមួយការិយាល័យអ្នកតំណាងរាស្ត្រ ដើម្បីងាយស្រួលឳ្យប្រជា-ពលរដ្ឋ និងការិយាល័យតំណាងរាស្ត្រទំនាក់ទំនងគ្នា។ បង្កើតសមាជជាតិ ប្រចាំឆ្នាំ ដោយមានការចូលរួមពីតំណាងប្រជាពលរដ្ឋ ដើម្បីសួរដេញ ដោលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

83) បង្កើតសាលារដ្ឋបាលសាធារណៈនៅតាមភូមិភាគ ដើម្បីលើកទឹកចិត្ត និង ពង្រឹងយុវជនឳ្យក្លាយជាមន្រ្តីសាធារណៈ និងអ្នកនយោបាយនៅមូលដ្ឋាន។ គណបក្សនយោបាយនិមួយៗ ត្រូវបានផ្តល់ឱកាសបញ្ជូនសមាជិក និងអ្នក គាំទ្ររបស់ខ្លួនមកចូលរួមការបណ្តុះបណ្តាលដោយស្មើភាពគ្នា។

84) រៀបចំបង្កើតតុលាការការងារ និងតុលាការរដ្ឋបាលនៅថ្នាក់ខេត្ត/រាជធានី និងបង្កឱកាសងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្តឹងមន្ត្រីសាធារណៈក្នុង ករណីបំពេញការងារមិនបានល្អ។ រៀបចំឳ្យមានសាលាដំបូងមកនៅថ្នាក់ស្រុក ក្រុង ខណ្ឌ ហើយសាលាឧទ្ធរណ៍នៅត្រឹមថ្នាក់ខេត្ត-រាជធានី។

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

85) កំណែទម្រង់ប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាបាននូវយុត្តិធម៌ តាមផ្លូវច្បាប់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ គាំទ្រនូវឯករាជ្យភាពរបស់ ក្លឹប ឬសមាគមមេធាវី និងធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវា មេធាវីដោយស្មើភាពគ្នា។

86) ថែរក្សា ការពារ និងអភិរក្សធនធានជលផល ទាំងទឹកសាប និងទឹកប្រៃ តាមរយៈផ្តល់សិទ្ធិអំណាចដល់មន្ត្រីជលផល ក្នុងការសហការជាមួយមន្ត្រី នគរបាល និងកងកម្លាំងប្រដាប់អាវុធការពារដែនសមុទ្រ ធ្វើការបង្ក្រាបការ នេសាទខុសច្បាប់។ កងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ចចូលរួម ចំណែកការពារ និងទប់ស្កាត់ឳ្យមានប្រសិទ្ធិភាពនូវការរំលោភចូលដែន នេសាទសមុទ្រខ្មែរពីសំណាក់អ្នកនេសាទបរទេស។

87) រៀបចំឳ្យមានសួនរុក្ខជាតិជាតិមួយ (National Botanical Garden) ដើម្បីធ្វើ ការអភិរក្សដើមឈើនិងរុក្ខជាតិផ្សេងៗ និងជាកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសមកទស្សនារៀនសូត្រ។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

88) ពិនិត្យឡើងវិញដីសម្បទានសេដ្ឋកិច្ចទាំងអស់ ធ្វើការដកហូតមកវិញនូវដីសម្បទានដែលទុកចោលទំនេរ ឬប្រើប្រាស់មិនត្រឹមត្រូវ សម្រាប់បង្កើតតំបន់ការពារព្រៃសហគមន៍ ឬប្រែក្លាយជាដីកសិកម្មសម្រាប់ដីសម្បទានសង្គមកិច្ចចែកជូនដល់គ្រួសារក្រីក្រ។ ពិនិត្យលើសំណងសម្រាប់ក្រុមហ៊ុន សម្បទាន ដែលបានដកហូតដីសម្បទាន។ មិនអនុញ្ញាតឳ្យជនបរទេសលើសពី ១០%ធ្វើការនៅដី ឬក្រុមហ៊ុនសម្បទាន។ធានាថារាល់ដីសម្បទាន សេដ្ឋកិច្ចទាំងអស់ ត្រូវរក្សាផ្ទៃដីព្រៃឈើយ៉ាងតិច ១០% សម្រាប់ឳ្យ ប្រជាពលរដ្ឋប្រើប្រាស់ ជាលក្ខណៈប្រពៃណី។

 

(នៅមានភាគបន្ត ……)

Comments
Loading...