គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៩)

0 670

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

 • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
 • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
 • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
 • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
 • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

 • លុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ តាមរយៈការពង្រឹងស្ថាប័នប្រឆំាងអំពើពុករលួយឳ្យក្លាយជាស្ថាប័នឯករាជ្យពិតប្រាកដ។ តួនាទីរដ្ឋសភាក្នុងការឃ្លាំ មើលរាជរដ្ឋាភិបាល តុលាការឯករាជ្យ និងគោរព​ក្រម​សីលធម៌វិជ្ជាជីវៈ និង ការប្រកាសទ្រព្យសម្បត្តិជាចំហសម្រាប់មន្រ្តីសាធារណៈ ដែលមានតួនាទី ខ្ពស់ចាប់ពីប្រធាននាយកដ្ឋានឡើងទៅ។

 

 • លើកស្ទួយសេរីភាពសារព័ត៌មាន ធានាអព្យាក្រឹតភាព និងឯករាជ្យភាពនៃ ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ គាំទ្រឳ្យមានការពង្រឹង ពង្រីកសមាគមអ្នកសារព័ត៌មាន  រៀបចំឳ្យមានក្រុមប្រឹក្សាភិបាលរបស់វិទ្យុ និងទូរទស្សន៍ជាតិដែលមានសមាជិកមកពីបុគ្គលឯករាជ្យ។

 

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

 

 • បែងចែកថវិកាជាតិប្រមាណ១% ឬ២០០.០០០.០០០.០០០រៀល (ជាង៥០ លានដុល្លារ)ក្នុង១ឆ្នាំដល់​អង្គការសង្គមស៊ីវិល ដើម្បីលើកស្ទួយតួនាទីសង្គម ស៊ីវិលក្នុងការងារសិទ្ធិមនុស្ស តស៊ូមតិ និងអភិវឌ្ឍសង្គម។ អង្គការ សមាគម និមួយៗ អាចទទួលបានថវិការហូតដល់ ៤០០.០០០.០០០រៀល (បួនរយ លាន ឬ១សែនដុល្លារ)ក្នុង១ឆ្នាំ។

 

 • ធ្វើការពង្រឹងសមត្ថភាពមេឃុំ-ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ក្នុងការធ្វើការបម្រើប្រជាពលរដ្ឋដោយមិនរើសអើង និងប្រកាន់ និន្នាការនយោបាយ។ ពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ឃុំ សង្កាត់ដោយប្រើប្រព័ន្ធគ្រប់គ្រងគុណភាព ដែលអនុលោមតាមស្តង់ដារ អន្តរជាតិ ISO 9001។ រៀបចំឳ្យមានគណៈកម្មាធិការប្រជាពលរដ្ឋ ឃ្លាំមើល ការងារក្រុមប្រឹក្សារឃុំ-សង្កាត់ និងរៀបចំវេទិកាប្រជាពលរដ្ឋដោយមានការ ចូលរួមពីអាជ្ញាធរ និងភាគីពាក់ព័ន្ធរៀងរាល់ ៣ទៅ៤ខែម្តង។

 

 • រៀបចំឳ្យមានពានរង្វាន់ថ្នាក់ខេត្ត-រាជធានី និងថ្នាក់ជាតិសម្រាប់ឃុំ-សង្កាត់ ល្អ ដែលពានរង្វាន់ថ្នាក់ខេត្ត-រាជធានីស្មើនិង៥០លានរៀល ហើយពានរង្វាន់ ថ្នាក់ជាតិស្នើនិង២៥០លានរៀល។ ប្រជាពលរដ្ឋតាមឃុំ-សង្កាត់សាមី និង​ស្ថាប័នពាក់ព័ន្ធជាអ្នកចូលរួមសម្រេចលើពានរង្វាន់នេះ។

 

 • ឃុំ-សង្កាត់និមួយៗមានសិទ្ធិអំណាចរើស ឬបញ្ឈប់ស្មៀនដោយខ្លួនឯង។ គាំ ទ្រ ឳ្យរដ្ឋបាលឃុំ-សង្កាត់និមួយៗមានអ្នកជំនួយការគ្រប់គ្រងទូទៅ និងបុគ្គលិក ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ គាំទ្រឳ្យឃុំ-សង្កាត់និមួយៗមានលទ្ធភាពប្រមូល និងទទួលបានថវិកាជាតិ ដែលបរិមាណថវិកាអាចកើនឡើងជាជំហានរហូត ដល់ ១លានដុល្លារក្នុង១ឆ្នាំសម្រាប់ឃុំ-សង្កាត់នីមួយៗ។

 

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

 

 • សម្របសម្រួលឳ្យមានការសហការគ្នារវាងរដ្ឋបាលមូលដ្ឋាន (ឃុំ-សង្កាត់ ស្រុក ខណ្ឌ ខេត្ត-រាជធានី) ជាមួយរដ្ឋបាលមូលដ្ឋានប្រទេសផ្សេងៗទៀត។ ដើម្បីពង្រឹងពង្រីកនូវសមាគម ក្រុមប្រឹក្សាឃុំ-សង្កាត់ និងគាំទ្រនូវសន្និបាត ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្នាក់ខេត្ត និងថ្នាក់ជាតិ។

 

 • បង្កបរិយាកាសអំណោយផល​ សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងវិស័យ នយោបាយ ដោយអនុញ្ញាតឳ្យបង្កើតគណបក្សនយោ​បាយមូលដ្ឋាន​ថ្នាក់ឃុំ- សង្កាត់ ឬថ្នាក់ស្រុក ខណ្ឌ ក្រុង ព្រមទាំងបង្កើតប្រព័ន្ធឯកត្តនាមដើម្បីឳ្យ បុគ្គលល្អៗ​អាច​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត ដើម្បីកាន់តួនាទីមេឃុំ- ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ អភិបាលស្រុក ក្រុង ខណ្ឌនិងអភិបាល ខេត្ត-រាជធានី។

(នៅមានភាគបន្ត …..)

Comments
Loading...