សៀវភៅបៃតង – គោលនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

0 8,944

សៀវភៅបៃតង «គោលនយោបាយបង្រួបបង្រួម កសាង ការពារជាតិ និងសហប្រតិបត្តិការអន្តរជាតិ» ត្រូវបានអនុម័តដោយអង្គប្រជុំគណៈកម្មាធិការនាយករបស់់គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។

ខាងក្រោមជាមាតិការបស់សៀវភៅបៃតង ដែលរាយរៀបពីទស្សនៈគំនិតក្នុងដោះស្រាយបញ្ហាម្ចាស់ឆ្នោត និងកសាងជាតិខ្មែរឲ្យរុងរឿងសម្បូរសប្បាយ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

សេចក្តីផ្តើម
អំពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)
២.១ ​ប្រវត្តិ
២.២ ស្លាកសញ្ញា និងអត្ថន័យ
២.៣ គោលបំណង និងបេសកកម្ម
២.៤ គុណតម្លៃ
២.៥ គោលការណ៍ទាំង៦
២.៦ រចនាសម្ព័ន្ធដឹកនាំគណបក្ស
បញ្ហាសំខាន់របស់ប្រជាពលរដ្ឋនិងរបស់ជាតិ
គោលនយោបាយ និងកម្មវិធី​នយោបាយ​របស់ គបម
៤.១ គោលនយោបាយបង្រួបបង្រួមជាតិ
៤.២ គោលនយោបាយកសាងជាតិ
៤.៣ គោលនយោបាយការពារជាតិ និងសន្តិសុខជាតិ
៤.៤ គោលនយោបាយសហប្រតិបត្តិការអន្តរជាតិ
ការគ្រប់គ្រង និងបែងចែកថវិកាជាតិ
ការគ្រប់គ្រងធនធានមនុស្ស
សេចក្តីសង្ខេប

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

តាមរយៈសៀវភៅនេះ គបម បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ និង​កម្មវិធី​នយោបាយ​គន្លឹះចំនួន១២៥​ ដែល​ក្នុង​នោះ​យើង​បាន​សង្ខេប​ជា​គោល​នយោបាយ​អាទិភាព​សម្រាប់​ជា​សារ​នយោបាយ​ខ្លីៗ ដើម្បីផ្សព្វផ្សាយដល់​ប្រជា​ពលរដ្ឋ​​ទូទៅ ​ដែល​យើង​ហៅថា គោលនយោបាយ ស៥។

សទី១៖ សេដ្ឋកិច្ច និងការងារ

  • អ្នកជំនាញ ៥.០០០(ប្រាំពាន់)នាក់ធ្វើការបម្រើកសិករគ្រប់ភូមិ ដើម្បី​​ទទួល​បាន ទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្មល្អ។
  • កសិករ សហគ្រាសកែច្នៃ និងក្រុមហ៊ុននាំចេញកសិផល ត្រូវ​បាន​​គាំ​ទ្រពីរដ្ឋ ទាំងទុន ទីផ្សារ និងការអនុគ្រោះផ្សេងៗ។ ជា​ពិសេស​​ទទួលបានទុន ដែលមានការប្រាក់ ០,៥% ក្នុងមួយខែ ដើម្បី​​ធ្វើការជំរុញផលិតផលក្នុងស្រុក។
  • រាល់​ការចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសធ្វើតែមួយកន្លែង ហើយ​​នៅត្រឹមតែស្រុក ក្រុង ខណ្ឌ និងក្រុមហ៊ុនបង្កើតដំបូង ត្រូវ​បាន​​អនុគ្រោះពន្ធ ៥ឆ្នាំ។ យុវជន​ យុវនារី បង្កើត​សហ​គ្រាស ដោយ​ខ្លួនឯង ទទួលបានទុនចំណងដៃ ៥លានរៀល និងទទួល​បាន​ប្រាក់​កម្ចី​បន្ថែម ដែលមានការប្រាក់ទាបជាង ០,៥%​ក្នុង​១ខែ។

 សទី២៖ សុខាភិបាល

  • រៀបចំ​ប្រព័ន្ធធានារ៉ាប់រងការព្យាបាល និង​ថែទាំ​សុខភាព​ជា​សកល សម្រាប់​ខ្មែរគ្រប់រូប ដោយមានការចូលរួមទ្រទ្រង់ពី ប្រជា​ពល​រដ្ឋ​អាយុ១៨ ទៅ៦៥ឆ្នាំ តែ៥០០រៀល ក្នុងមួយខែ។
  • រៀបចំ​ឱ្យមានមណ្ឌលសុខភាពមន្ទីរពេទ្យស្តង់ដារល្អ (ស្តង់ដារ​អន្តរជាតិ ISO 9001) នៅគ្រប់​ឃុំស្រុក ក្រុង ខណ្ឌ តាមខេត្ត-រាជធានី និងលើកស្ទួយ សមត្ថភាព​ព្រម​ទាំង​គុណ​តម្លៃ​គ្រូ​ពេទ្យ។ គ្រូពេទ្យគ្រប់រូប ទទួលបានប្រាក់​បៀវត្សចាប់ពី ២លាន​រៀល​​ក្នុងមួយខែ។
  • អនុវត្ត​ឱ្យបានប្រកបដោយប្រសិទ្ធភាព នូវច្បាប់​ស្តីពី​សុវត្ថិភាព​ចំណី​​អាហារ។

 សទី៣៖ សិក្សាធិការ និងយុវជន

  • រៀបចំ​ឱ្យមានសាលាមត្តេយ្យល្អគ្រប់ភូមិ។
  • ឧ​បត្ថម្ភ​ដល់​យុវជន យុវនារី នូវប្រាក់​កម្ចីចំនួន​៥លានរៀល​ក្នុង​មួយ​​ឆ្នាំ រយៈពេល៥ឆ្នាំ សម្រាប់​យក​ទៅ​បន្ត​ការ​សិក្សា​គ្រប់​ជំនាញ និងគ្រប់កម្រិត។
  • រៀប​ចំសាលារដ្ឋ ឱ្យមានគុណភាពអប់រំស្តង់ដារអន្តរជាតិ ISO 9001 ចាប់ពី​មត្តេយ្យដល់សាកលវិទ្យាល័យ តាមរយៈ​ការ​លើក​ស្ទួយ​​សមត្ថភាព និងគុណ​តម្លៃគ្រូបង្រៀនក្នុងការបណ្តុះ​កូន​ខ្មែរ។ គ្រូបង្រៀនគ្រ​ប់រូបទទួលបានប្រាក់​បៀវត្ស ចាប់ពី​២​លាន​រៀល​ឡើងទៅ។

 សទី៤៖ សង្គមកិច្ច

  • ស្ត្រី​សម្រាលកូន១ដងទទួលបានការឧបត្ថម្ភពីរដ្ឋ ៥ សែន​រៀល។
  • ចាស់​​ជរាអាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ​ទទួល​ឧបត្ថម្ភ​ពី​រដ្ឋ​១៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។
  • កម្មករ កម្មការិនី នៅពេលអត់ការងារធ្វើ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ ៥០%នៃ​ប្រាក់​ខែក្នុងរយៈពេល៥ខែ។

 សទី៥៖ សេវាសាធារណៈ និង​អភិបាល​កិច្ចតាម​បែប​ប្រជា​ធិបតេយ្យ

  • តំណាងរាស្រ្តល្អ៖ តំណាងរាស្ត្រ ដែល​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​ទំនាក់​ទំនង និងធ្វើការដោយមានការទទួលខុសត្រូវខ្ពស់ ចំពោះ​មុខ​​រាស្រ្ត​គ្រប់​រូប ដែលជា​ម្ចាស់ឆ្នោត។
  • មន្ត្រីល្អ៖ ធានាឱ្យមន្ត្រីគ្រប់រូប មានសមត្ថភាព ធនធាន និង​សេរី​ភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើការ​បម្រើប្រជាពលរដ្ឋ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។
  • ពលរដ្ឋសកម្ម៖ បង្កឱកាសពលរដ្ឋចូលរួមសកម្មឃ្លាំមើល និង​តំរង់​ទិស​ការងារ​របស់​តំណាង​រាស្ត្រ និង​មន្រ្តី​ ហើយ​មាន​សិទ្ធិ​ប្តឹង​មន្ត្រី​សាធារណៈ តាមរយៈតុលាការរដ្ឋបាល៕

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

លោក លោកស្រី ដែលចាប់អារម្មណ៍ជាមួយសៀវភៅបៃតង «គោលនយោបាយបង្រួបបង្រួម កសាង ការពារជាតិ និងសហប្រតិបត្តិការអន្តរជាតិ» សូមធ្វើការចុចលើតំណភ្ជាប់ (Linked) ខាងក្រោមដើម្បីទទួលបានសៀវភៅនេះសម្រាប់អាន និងសិក្សាស្រាវជ្រាវបន្ថែម។

សៀវភៅបៃតង @GDP GREENBOOK

 

Comments
Loading...