គោលនយោបាយដោះស្រាយបញ្ហាទីផ្សារជូនកសិករខ្មែរ

0 56,612

កសិករខ្មែរ នៅសឹងគ្រប់ទីកន្លែងតែងតែជួបបញ្ហាទីផ្សារជាពិសេសបញ្ហាតម្លៃ និងខ្វះទីផ្សារលក់ផលិតផល ដែលជាបញ្ហាដដែល កើតមានឡើងដដែល ដោយមិនមានដំណោះស្រាយសមស្រប។ រដ្ឋាភិបាលបច្ចប្បន្ន តែងតែលើកឡើងថានេះជាសេដ្ឋកិច្ចទីផ្សារសេរី មានន័យថាទុកឲ្យទីផ្សារជាអ្នកកំណត់។ ទាក់ទងការហូរ ចូលផលិតផលពីប្រទេសផ្សេងដែលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កសិករខ្មែរ រដ្ឋាភិបាលលើកឡើង ថានេះជាគោលការណ៍ពាណិជ្ជកម្មសេរី។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

តើរដ្ឋាភិបាល មានតួនាទី និងកាតព្វកិច្ចអ្វីខ្លះក្នុងវិស័យកសិកម្មជាពិសេសទីផ្សារកសិកម្ម? ឬតើក្រសួង កសិកម្ម និងក្រសួងពាណិជ្ជកម្មត្រូវបង្កើតឡើងដើម្បីធ្វើអ្វីដែរ?

ខ្ញុំ យល់ថារដ្ឋាភិបាលត្រូវមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដែលបញ្ហានេះ ទាក់ទងទៅនិងសេដ្ឋកិច្ចជាតិ វិស័យការងារ និងសន្តិសុខក៏ដូចជាសុវត្ថិភាពស្បៀងផងដែរ។ ខាងក្រោម នេះជាឧទាហរណ៍មួយចំនួនដែលជាតួនាទីនិងកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលដឹកនាំដោយ គ ប ម៖

    1. ធ្វើការសិក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និន្នាការទីផ្សារក្នុងស្រុក និងក្រៅស្រុកឲ្យបានទៀងទាត់ ហើយផ្សព្វផ្សាយ និងណែនាំព័ត៌មានទាំងនោះដល់កសិករអ្នកផលិត និងអ្នកពាក់ព័ន្ធឲ្យបានរៀង រាល់ខែ។
    2. រៀបចំឲ្យមានអ្នកជំនាញ (គ្រូកសិកម្មល្អ) ចុះធ្វើការជាមួយកសិករ ដើម្បីឲ្យចេះរួមគ្នាផលិតឆ្លើយ តបទៅនឹងតម្រូវការទីផ្សារ និងថ្លៃដើមទាប។
    3. សម្របសម្រួលឲ្យមានការសហការគ្នាល្អ រវាងសហគមន៍អ្នកផលិត និងក្រុមហ៊ុនដែលធ្វើការ ពាក់ព័ន្ធរឿងទីផ្សារ។
    4. រៀបចំឲ្យមានឥណទានកសិកម្ម ដែលមានការប្រាក់ទាប ដើម្បីផ្តល់ដល់សហគមន៍ក្នុងការរៀបចំ និងប្រមូលស្តុកទុកកសិផល ដូចជាស្រូវ ដំឡូង ស្វាយចន្ទី ពោត សណ្តែក ។ល។
    5. ធ្វើការអន្តរាគមន៍ការពារកុំឲ្យតម្លៃកសិផលធ្លាប់ចុះខ្លាំងតាមរយៈការជួយទិញយកមកស្តុកទុក ក្នុងបរិមាណកំណត់មួយ ឬយកមកថ្នៃប្រើប្រាស់ក្នុងផលប្រយោជន៍ផ្សេងៗ។
    6. អន្តរាគមន៍លើការផ្អាក ឬបិទការនាំចូលនៅពេលណាដែលវាមានការប៉ះពាល់ខ្លាំងដល់ការ ប្រកួតប្រជែងរបស់កសិករ និងក្រុមហ៊ុនក្នុងស្រុក ដូចករណីជ្រូក អង្ករ ជាដើម។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងធ្វើការតស៊ូមតិនយោបាយ ដើម្បីជំរុញឲ្យមានការអនុវត្តនូវ គោលនយោបាយសំខាន់ៗទាំង៦ចំណុចខាងលើនេះ ក្នុងគោលបំណងបង្កើតសមត្ថភាពប្រកួតប្រជែង របស់កសិករ សិប្បករ ពាណិជ្ជករខ្មែរ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ៗក្នុងការកសាងសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនកូនខ្មែរ។

Comments
Loading...