គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៨)

0 777

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

1) ធ្វើការរៀបចំ និងបែងចែកថវិកាជាតិដោយមានការចូលរួមពីរដ្ឋបាលថ្នាក់ មូលដ្ឋាន ពីមន្ទីរពាក់ព័ន្ធ និងពីតំណាងអ្នកពាក់ព័ន្ធផ្សេងៗដើម្បីធានាថា ថវិកាជាតិប្រចាំឆ្នាំឆ្លុះបញ្ចាំងតម្រូវការចាំបាច់។ ធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវផែនការនិងរបាយការណ៍ប្រើប្រាស់ថវិកាជាតិ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

2) លើកស្ទួយការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ ដោយមានកម្មវិធីជាតិ បណ្តុះបណ្តាលស្ត្រីពីការដឹកនាំក្នុងវិស័យនយោបាយ និងធ្វើការកំណត់កូតា ចំនួនស្ត្រីក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ ខេត្ត-រាជធានី តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា។

3) កែទម្រង់ប្រព័ន្ធចុះបញ្ជីដីធ្លី និងរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធប្លង់រឹងឳ្យបាន ១០០%ទូទាំងប្រទេសហើយធ្វើនៅត្រឹមថ្នាក់ស្រុក/ក្រុង/ខ័ណ្ឌ។ រៀបចំឳ្យមាន ក្រុមការងារចុះបញ្ជីដីធ្លីនៅគ្រប់ឃុំ-សង្កាត់។

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

4) ផ្តល់អំណាច តួនាទី និងធនធានដល់ថ្នាក់រដ្ឋបាលស្រុក ក្រុង ខណ្ឌ ក្នុងការ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឆាប់រហ័ស និងមិនយកកម្រៃបន្ថែម (ដូចជាការធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចុះបញ្ជីក្រុមហ៊ុន និងអង្គការសមាគម ធ្វើលិខិត ឆ្លងដែន និងអត្តសញ្ញាណបណ្ណ ធ្វើស្លាកលេខរថយន្ត និងបណ្ណបើកបរ គ្រប់គ្រងមន្ទីរពេទ្យ សាលារៀន និងសាលាបណ្តុះបណ្តាល វិជ្ជាជីវៈប្រមូលពន្ធពីសហគ្រិនខ្នាតតូច និងមធ្យម។ល។

5) កំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា តំណាងរាស្ត្រ អភិបាលខេត្ត-រាជធានី អភិបាលស្រុក ក្រុង ខណ្ឌ មេឃុំ- ចៅសង្កាត់ និងមេភូមិ ត្រឹម២អាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៥ឆ្នាំ។

6) ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយ ដោយផ្តន្ទា ទោសចំពោះជនពុករលួយ លួចលុយរដ្ឋចាប់ពី៤.០០០(បួនពាន់)លានរៀល (ជាប់ទោសអស់មួយជីវិត) ហើយ ៤០០(បួនរយ)លានរៀល ទោស១០ឆ្នាំ និងចាប់ពី ៤០(សែសិប)លានរៀលដាក់ទោស៥ឆ្នាំ។

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

7) លុបបំបាត់គ្រួសារនិយម បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ និងធានាឳ្យមន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ ធ្វើការបម្រើប្រជាពលរដ្ឋតាមក្រមសីលធម៌វិជ្ជាជីវៈ តាម គុណវុឌ្ឍិ (សមត្ថភាពធិបតេយ្យ) និងគ្មានការរើសអើង។ លុបបំបាត់ចោល នូវរចនាសម្ព័ន្ធបក្សនយោបាយក្នុងស្ថាប័នរដ្ឋ។

(នៅមានភាគបន្ត)

Comments
Loading...