គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៧)

0 1,075

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

 • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
 • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
 • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
 • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
 • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

 • រាជរដ្ឋាភិបាលធានាឧបត្ថម្ភ និងគាំពារមនុស្សចាស់ជរា ជនពិការ កុមារកំព្រា និងជនងាយរងគ្រោះទាំងឡាយឳ្យរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ ចាស់ ជរាចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ ដែលគ្មានប្រាក់សោធននិវត្ត នឹងទទួលបានការឧបត្ថម្ភពីរដ្ឋចំនួន ១៥០.០០០(ដប់ប្រាំម៉ឺន)រៀលក្នុងមួយខែ។

 

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

 

 • ស្រ្តីគ្រប់រូប (ទាំងកម្មករ កសិករ អាជីវករ និងប្រជាពលរដ្ឋទូទៅ) ពេលសម្រាល កូនម្ដង ទទួលបានការឧបត្ថម្ភពីរដ្ឋ ៥០០.០០០ (៥សែន)រៀល។ ពង្រឹង ពង្រីកគុណភាពសេវាផ្តល់យោបល់ដល់ស្ត្រីជាមាតាគ្រប់រូប និងធានាថា គ្រប់មណ្ឌលសុខភាពឃុំមានគ្រូពេទ្យឆ្មបល្អរួមទាំងគ្រូពេទ្យឆ្មបចល័ត។

 

 • កម្មករ កម្មការិនីគ្រប់រូប ពេលអត់ការងារធ្វើទទួលបានការឧបត្ថម្ភពីមូលនិធិ ការងារ ដែលគ្រប់គ្រងដោយរដ្ឋរយៈពេល៥ខែ ហើយបរិមាណឧបត្ថម្ភស្មើ នឹង៥០%នៃប្រាក់ខែដែលធ្លាប់ទទួលបាន។ ក្នុងរយៈពេលនេះ កម្មករក៏អាច ទទួលបានការបណ្តុះបណ្តាលបន្ថែមដើម្បីងាយស្រួយរកការងារធ្វើ។

 

 • ពង្រឹងពង្រីកកម្មវិធីជាតិលើកស្ទួយជនពិការ និងលុបបំបាត់នូវភាពរើសអើង ជនពិការក្នុងសង្គម។ ធ្វើការសហការជាមួយក្រុមហ៊ុន សហគ្រាស ដើម្បី បង្កឱកាសឳ្យជនពិការទទួល បានការងារសមរម្យ។ លើកស្ទួយវិស័យកីឡា និងសិល្បៈជនពិការ។ ផ្តល់ប្រាក់ឧបត្ថម្ភដល់ជនពិការ ដែលមិនអាចមាន លទ្ធភាពធ្វើការ ឬមិនមានកាយសម្បទាគ្រប់គ្រាន់ដើម្បីធ្វើការ បានប្រាក់ចំណូល។

 

 • លើកស្ទួយសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលបានលំនៅដ្ឋានសមរម្យជាពិសេស តាមរយៈរៀបចំឳ្យមានកម្មវិធីឥណទានលំនៅដ្ឋាន ដែលមានការប្រាក់ទាប ជាង០,៥%ក្នុងមួយខែដែលបរិមាណកម្ចីគឺ១៥ដងនៃចំណូលប្រចាំឆ្នាំ ហើយ រយៈពេលសងត្រឡប់រហូតដល់២៥ឆ្នាំ។

 

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

 

 • រៀបចំឳ្យមានក្រុមស្រាវជ្រាវ និងវិភាគឯករាជ្យដើម្បីធ្វើការតាមដាន វាយតម្លៃ លើស្ថានភាពប្រទេសជាតិ និងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។ លទ្ធផលនៃការស្រាវជ្រាវ និងតាមដាននេះត្រូវបានយកមកប្រើប្រាស់ដោយ រាជរដ្ឋាភិបាល។ អនុញ្ញាតឳ្យមានការស្ទង់មតិដោយស្ថាប័នឯករាជ្យ លើ ភាពពេញចិត្ត ឬមិនពេញចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជ រដ្ឋាភិបាល។

 

 • កាត់បន្ថយសមាជិករាជរដ្ឋាភិបាល ព្រមទាំងកាត់បន្ថយ និងបង្រួមក្រសួង ដើម្បីទទួលបានប្រសិទ្ធីភាព និងបរិយាប័ន្តការងារ (បង្រួមក្រសួងពី ២៨ មក១៥ក្រសួង)។ ក្រសួងនីមួយៗមានរដ្ឋមន្រ្តី១រូប និងអនុរដ្ឋមន្រ្តីយ៉ាងច្រើន បំផុតតែ៣រូប។ ក្រសួងទាំងនោះរួមមាន ១) ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ២) ក្រសួងអប់រំ យុវជន និងកីឡា ៣) ក្រសួងកសិកម្ម និងអភិវឌ្ឍមូលដ្ឋាន ៤)ក្រសួងសុខាភិបាល ៥) ក្រសួងការពារជាតិ ៦)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៧) ក្រសួងមហាផ្ទៃ ៨) ក្រសួងវប្បធម៌ ទេសចរណ៍ ព័ត៌មាន និងកិច្ចការសាសនា ៩) ក្រសួងសង្គមកិច្ច ការងារ និងកិច្ចការនារី ១០) ទីស្ដីការគណៈរដ្ឋមន្ត្រី ១១) ក្រសួងយុត្តិធម៌ ១២) ក្រសួងសាធារណការ និងនគរោបនីយកម្ម ១៣) ក្រសួងព្រះបរមរាជវាំង ១៤) ក្រសួងទូរគមនាគមន៍ និងគមនាគមន៍ និង ១៥) ក្រសួងរ៉ែ និងថាមពល។

 

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

 

 • ធានាឳ្យមានការចែកឳ្យដាច់ពីគ្នានូវអំណាចគ្រប់គ្រងរដ្ឋទាំងបីគឺ រដ្ឋសភា រាជរដ្ឋាភិបាល និងតុលាការ។ ធានានូវឯករាជ្យភាពរបស់ស្ថាប័នជាតិដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ស្ថាប័នសវនកម្មជាតិ។ល។ ដោយមិនឳ្យចំណុះអ្នកដឹកនាំរាជរដ្ឋាភិបាល។

(នៅមានភាគបន្ត ….)

Comments
Loading...