គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៦)

0 4,215

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

 

  • រៀបចំសាលារដ្ឋ​ឳ្យមាន​គុណភាព​អប់រំ​ខ្ពស់​ដោយប្រើស្តងដារអន្តរជាតិ ISO 9001 ចាប់​ពីមត្តេយ្យ ដល់​សាកលវិទ្យាល័យ​​ តាម​រយៈ​ការលើកស្ទួយ​សមត្ថភាព​ និងគុណតម្លៃគ្រូបង្រៀន​ក្នុងការបណ្ដុះ​កូនខ្មែរ។ រៀបចំឳ្យមាន ពានរង្វាន់ថ្នាក់ខេត្ត និងថ្នាក់ជាតិ សម្រាប់សាលាល្អ និងគ្រូបង្រៀនល្អ។

 

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

 

  • ជំរុញ និងលើកទឹកចិត្តឳ្យ​អ្នករៀនពូកែ​ ក្លាយជាគ្រូបង្រៀន។ ផ្ដល់​អាទិភាព​ និងប្រាក់​បៀរវត្សខ្ពស់​សម្រាប់គ្រូមតេ្តយ្យ និងគ្រូបឋមសិក្សា ដើម្បីធានា​បាន​ការបណ្ដុះគ្រឹះអប់រំ​កុមារឳ្យ​បានត្រឹមត្រូវ។​ ជំរុញ​ និងផ្ដល់​ការឧបត្ថម្ភ​សម្រាប់​ គ្រូបង្រៀនដែលស្ម័គ្រចិត្តទៅបំពេញការងារ នៅតាមស្រុកជាប់ព្រំដែន និង តំបន់​ដាច់ស្រយាល។ អនុវត្តកម្មវិធីវិក្រិត​ការដើម្បីលើកកម្ពស់សមត្ថភាព គ្រូបង្រៀន។ គ្រូបង្រៀន ត្រូវទទួលបានបៀវត្សចាប់ពី ២លានរៀលឡើងទៅ ។

 

  • កូនខ្មែរគ្រប់រូបត្រូវទទួលបានការអប់រំល្អយ៉ាងតិចចប់ថ្នាក់ទី៩នៅក្នុងសាលា​ដែល​មាន​គុណភាពល្អ។ យុវជនដែលរៀនចប់ថ្នាក់ទី៩ ហើយមិនមាន សមត្ថភាព ឬលទ្ធភាព​បន្តការសិក្សា និងមានឱកាសទទួលបានការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីទទួលបាននូវការងារសមរម្យក្រោយរៀនចប់ ថ្នាក់ទី១២។

 

  • ជំរុញអនុវត្តឳ្យបានល្អនូវមុខវិជ្ជាកីឡា សិល្បៈ និងហត្ថកម្មក្នុងកម្មវិធីសិក្សា នៅថ្នាក់បឋម និងមធ្យមសិក្សា។ បំពាក់​គ្រឿងបរិក្ខាបច្ចេកវិទ្យានិងស្រាវជ្រាវ និងបណ្ណាល័យ​ ឌីជីថល ព្រមទាំងសេវាអ៊ីនធើណែត​នៅគ្រប់វិទ្យាល័យ និង សាកលវិទ្យាល័យរដ្ឋ។
  • បង្កើតកញ្ចប់ថវិកាពិសេសសម្រាប់គាំទ្រយុវជនដែលមានទេពកោសល្យខ្ពស់ និងផ្តល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតពូកែ (និទ្ទេសA និងB) បន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ គម្រោងស្រាវជ្រាវផ្សេងៗ។

 

  • លើកស្ទួយវប្បធម៌សរសេរ និងអានតាមរយៈការគាំទ្រដល់វត្តអារាម បង្កើត បណ្ណាល័យសាធារណៈ ដើម្បីលើកកម្ពស់ទម្លាប់អានដល់ ប្រជាពលរដ្ឋខ្មែរ។ រៀបចំឳ្យមានពិព័រណ៌សៀវភៅគ្រប់ខេត្ត-រាជធានី និងពានរង្វាន់ជាតិសម្រាប់ អ្នកនិពន្ធឆ្នើម។

 

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

 

  • រៀបចំឳ្យមានមូលនិធិជាតិមួយ សម្រាប់ផ្តល់ថវិកាដល់អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និស្សិតថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត យកទៅប្រើប្រាស់ដើម្បី ធ្វើការស្រាវជ្រាវ និងរៀបចំសិក្ខាសាលាក៏ដូចជាសន្និសីទវិទ្យាសាស្ត្រផ្សេងៗ។ រាជរដ្ឋាភិបាល នឹងបែងចែកថវិកាជាតិយ៉ាងតិចបំផុត ១% ​ឬជាង ២០០.០០០.០០០.០០០រៀល (៥០លានដុល្លារ) ក្នុង១ឆ្នាំដល់មូលនិធិ។ អ្នកស្រាវជ្រាវ ឬក្រុមស្រាវជ្រាវនិមួយៗ អាចទទួលបានថវិកាចាប់ពី ១០.០០០.០០០រៀល (២.៥០០ដុល្លារ)​ រហូតដល់២០០.០០០.០០០រៀល (៥០.០០០ដុល្លារ) ក្នុង១គម្រោង។

 

  • ពង្រឹងគុណភាពភាសាអង់គ្លេស ដើម្បីធានាថាកូនខ្មែរគ្រប់រូបក្រោយចប់ថ្នាក់ មហាវិទ្យាល័យអាចចេះភាសាអង់គ្លេសប្រើការបានសម្រាប់ទំនាក់ទំនងការងារ បាន។ ដាក់បញ្ចូល ភាសាអង់គ្លេសចាប់ថ្នាក់ទី៤ និងភាសានៃប្រជាជាតិ​អាស៊ី មួយ​ទៀត​(តាមគោលការណ៍ស្ម័គ្រចិត្ត) ក្នុងកម្មវិធីសិក្សាជាតិចាប់ពីថ្នាក់ទី១០។

 

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

 

(នៅមានភាគបន្ត)

Comments
Loading...