គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៥)

0 1,129

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

 • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
 • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
 • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
 • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
 • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

 • លើកស្ទួយវិស័យកីឡាជាតិតាមរយៈការគាំទ្រឲ្យមានទីលានកីឡាសាធាណៈ នៅតាមទីប្រជុំជនក្លឹបកីឡា និងការរៀបចំការប្រកួតកីឡាជាតិឲ្យបានទៀង ទាត់រាល់៣ឆ្នាំម្តង។​ ធានាមិនឲ្យមានបក្សពួកគ្រួសារនិយម និងអំពើពុករលួយ គ្រប់រូបភាពក្នុងវិស័យកីឡា។

 

 • រៀបចំឲ្យមានកញ្ចប់ថវិកាជាតិដើម្បីផ្តល់ជូនសាលារដ្ឋយកទៅប្រើប្រាស់លើការដឹកនាំសិស្សនិស្សិតធ្វើទស្សនកិច្ចសិក្សាទៅតំបន់ប្រវត្តិសាស្ត្រ និងតំបន់ ធម្មជាតិសំខាន់ៗរបស់ខ្មែរ។

 

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

 

 • រៀបចំឲ្យមានមណ្ឌលសុខភាព មន្ទីរពេទ្យល្អនៅគ្រប់ឃុំ ស្រុក ក្រុង រាជធានី ដោយមន្ទីរពេទ្យនិមួយៗ ប្រើប្រព័ន្ធគ្រប់គ្រងគុណភាពដែលអនុលោមតាម ស្តង់ដារអន្តរជាតិ ISO 9001។ ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំ និងព្យាបាលល្អពីមណ្ឌលសុខភាព និងមន្ទីរពេទ្យដោយអត់ មានបង់លុយ ដោយគ្រាន់តែបង់ប្រាក់សមាជិកភាពសហគមន៍ ធានារ៉ាប់រងសុខភាពតែ ៥០០រៀលក្នុង១ខែ សម្រាប់អ្នកដែលមានអាយុពី១៨ដល់៦៥ឆ្នាំ។ រៀបចំ ឲ្យមានពានរង្វាន់ថ្នាក់ខេត្ត និងថ្នាក់ជាតិសម្រាប់មណ្ឌលសុខភាពល្អ និង មន្ទីរពេទ្យល្អជារៀងរាល់ឆ្នាំ។ គ្រប់មណ្ឌលសុខភាពឃុំ ត្រូវមានរថយន្ត សម្រាប់ដឹកអ្នកជម្ងឺសង្គ្រោះបន្ទាន់។ មានក្រុមគ្រូពេទ្យចល័តចុះបម្រើប្រជាពលរដ្ឋ នៅតំបន់ដាចស្រយាលឲ្យបានទៀងទាត់។

 

 • ធានាឲ្យពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់ និងមានបង្គន់អនាម័យ ប្រើប្រាស់។ គាំទ្រឲ្យមានកម្មវិធីជាតិអប់រំប្រជាពលរដ្ឋអំពីសុខភាព អនាម័យ និងអាហារូបត្ថម្ភ ដែលមានមន្ត្រីជំនាញសុខាភិបាលជាង៣០០០នាក់ ចុះធ្វើ ការនៅតាមភូមិ គ្រប់ភូមិឃុំដែលក្នុង ១ឃុំមានពី ១ទៅ៣នាក់ ដែលក្នុងនោះ មន្ត្រីភាគច្រើន (ជាង២/៣) ជាស្ត្រីដែលសុទ្ធតែជាអ្នកមានជំនាញ ឬទទួល បានការបណ្តុះបណ្តាលពីសុខភាពសាធារណៈ។

 

 • គាំទ្រនូវការសហការល្អរវាងមន្ទីរពេទ្យ សាកលវិទ្យាល័យសុខាភិបាល ដើម្បី ផ្តល់ឱកាសដល់និស្សិតពេទ្យធ្វើកម្មសិក្សាទទួលបានបទពិសោធន៍ការងារ ច្បាស់លាស់។ រៀបចំឲ្យមានសន្និបាតជាតិវិទ្យាសាស្ត្រសុខាភិបាលយ៉ាងតិច បំផុត១ឆ្នាំ១ដង ដើម្បីឲ្យគ្រូពេទ្យមានឱកាសរៀនសូត្របន្ថែមពីគ្នាទៅវិញ ទៅមក។ រៀបចំ និងគាំទ្រនូវកម្មវិធីសហការផ្លាស់ប្តូរ បទពិសោធន៍ការងារ រវាងមន្ទីរពេទ្យ គ្រូពេទ្យ និងមន្ត្រីសុខាភិបាលខ្មែរជាមួយប្រទេសដទៃនៅ ក្នុងតំបន់ និងនៅលើពិភពលោក។

 

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៤)

 

 • បង្កើតឲ្យមានក្រុមឯករាជ្យដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ លើគុណភាព សេវាសុខាភិបាល ដោយក្រុមឯករាជ្យនេះធ្វើរបាយការណ៍ផ្តល់ទៅគណៈ កម្មាធិការជំនាញរបស់រដ្ឋសភា ហើយទទួលថវិកាជាតិពីរដ្ឋសភាផ្ទាល់។ គាំ ទ្រឲ្យមានក្រុមប្រជាពលរដ្ឋពលរដ្ឋឃ្លាំ មើលការងាររបស់មន្ទីរពេទ្យ និងមណ្ឌល សុខភាពឃុំ ដោយក្រុមនេះ មានសិទ្ធិរាយការណ៍មកការិយាល័យតំណាង រាស្ត្រ ឬមកគណៈកម្មាធិការសភាជាតិទទួលខុសត្រូវវិស័យសុខាភិបាល។ រៀបចំឲ្យមានពានរង្វាន់ថ្នាក់ខេត្ត ថ្នាក់ជាតិសម្រាប់មណ្ឌលសុខភាពល្អ និង មន្ទីរពេទ្យល្អ។

 

 • ឧបត្ថម្ភ​ដល់​យុវជន យុវនារី នូវទឹកប្រាក់​កម្ចី​ចំនួន ៥,០០០,០០០(ប្រាំលាន) រៀលក្នុងរយៈពេល៥ឆ្នាំ ក្នុងការ​បន្តការសិក្សា​គ្រប់ជំនាញ និងគ្រប់កម្រិត។ ដោយធ្វើការសង ត្រឡប់មកវិញក្នុងរយៈពេល២៥ឆ្នាំ នៅពេលមានការងារ និងមុខរបរ។

 

 • រៀបចំឲ្យមាន​សាលាមត្តេយ្យ​ល្អ​គ្រប់ភូមិ ដើម្បីធានាឲ្យកូនខ្មែរគ្រប់រូបដែល មានអាយុចាប់ ពី ៣ ទៅ៥ឆ្នាំ មានឱកាសចូលរៀននៅសាលាមត្តេយ្យដែល មានគុណភាពល្អដូចគ្នា។ គ្រូបង្រៀនមត្តេយ្យ ត្រូវមានសញ្ញាបត្រចាប់ពី បរិញ្ញាបត្រទៅ ហើយត្រូវឆ្លងកាត់វគ្គបណ្តុះ បណ្តាលគ្រូមត្តេយ្យបន្ថែម។ គ្រូមត្តេយ្យសាលា ដែលមានស្រាប់ត្រូវបានគាំទ្រឲ្យមានការពង្រឹងសមត្ថភាព បន្ថែមដើម្បីបន្តការងារ។

 

អត្ថបទ៖ ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

 

(នៅមានភាគបន្ត ….)

Comments
Loading...