គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៤)

0 865

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

  • គាំទ្រនូវការសហការគ្នារវាងកម្មករ កម្មការិនីជាសហជីព និងសហព័ន្ធ និង ធានាឲ្យសហជីព មានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការចរចារជាមួយនិយោជក និងរាជរដ្ឋាភិបាល (កិច្ចសហប្រតិបត្តិការត្រីភាគី) ដើម្បីការពារផលប្រយោជន៍ កម្មករ កម្មការិនី និងផលប្រយោជន៍ សេដ្ឋកិច្ចជាតិទាំងមូល។

 

  • រៀបចំប្រព័ន្ធគ្រប់គ្រងចំណូលពីឧស្សាហនីសារណកម្ម (រ៉ែនិងប្រេងកាត) ប្រកប​​ដោយ​តម្លាភាព និងការទទួលខុសត្រូវខ្ពស់ និងប្រើប្រាស់ប្រាក់ចំណូល នេះ ដើម្បីបម្រើផលប្រយោជន៍ជាតិ។

 

  • គាំទ្រឲ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលឱសថបុរាណថ្នាក់ ជាតិ ដែលមានសាខានៅតាមតំបន់ផ្សេងៗទៅតាមភាពចាំបាច់។ បែងចែក ថវិកាជាតិ​ សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលដល់អ្នកជំនាញឱសថ បុរាណគ្រប់កម្រិត។ រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃច្បាស់លាស់ លើការធ្វើអាជីវកម្មឱសថបុរាណ។

 

  • អនុវត្តឲ្យ​បាន​ប្រកបដោយប្រសិទ្ធិភាព​នូវច្បាប់ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​ និងធ្វើការត្រួតពិនិត្យឲ្យបានទៀងទាត់ច្បាស់លាស់ ហើយដាក់ទោសទណ្ឌ ពិន័យចំពោះអាជីវករណាដែលរំលោភច្បាប់។ រឹតបន្តឹង​ភូតគាមអនាម័យ វិធានចត្តាឡីស័ក និងវិធានជីវសុវត្ថិភាព ​នៅគ្រប់ច្រក​​ព្រំដែន​ ដើម្បីជំរុញការ ត្រួតពិនិត្យ ​ទប់ស្កាត់ និងកាត់បន្ថយ​ការរីករាល​ដាល​នៃជំងឺឆ្លង។

 

  • គាំទ្រឲ្យមានសមាគមអ្នកបរិភោគ និងប្រើប្រាស់ដើម្បីការពារផលប្រយោជន៍ ប្រជាពលរដ្ឋពីការក្លែងបន្លំបោកប្រាស់នូវគុណភាព បិរមាណ និងតម្លៃផលិត ផ្សេងៗ។ រៀបចំឲ្យមានស្ថាប័នឯករាជ្យ ដែលធ្វើការតេស្ត វាយតម្លៃ លើ គុណភាពផលិតផលដែលចរាចរលើទីផ្សារ។

 

  • ធ្វើការសហការជាមួយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថានឯកជននានា ដើម្បី ធានានូវភាពស្របច្បាប់ គោរពតាមគោលការណ៍វិជ្ជាជីវៈ និងក្រមសីលធម៌ ពេទ្យ​បានល្អប្រសើរ។ រៀបចំឲ្យមានមន្ត្រីទទួលពាក្យបណ្តឹងផ្សេងៗពីប្រជាពលរដ្ឋ ទាក់ទងគុណភាពនៃសេវារបស់មន្ទីរពេទ្យនិងឱសថស្ថានឯកជន។

 

  • រៀបចំសាកលវិទ្យាល័យជាតិឲ្យបាន៣ទៅ៥កន្លែងនៅទូទាំងប្រទេស ដែល មានកម្រិត​ស្តង់ដារអន្តរជាតិ។ សាកលវិទ្យាល័យមានទីធ្លារទូលាយ មានអាគារ សិក្សា មន្ទីរពិសោធន៍ កន្លែងធ្វើកម្មសិក្សា ទីធ្លារកីឡា សួនសាធារណៈ ប្រព័ន្ធអ៊ីនធើណែត កន្លែងស្នាក់នៅសម្រាប់និស្សិត និងសាស្ត្រាចារ្យ ចំណត រថយន្តសាធារណៈផ្សាភ្ជាប់ជាមួយទីប្រជុំជនធំៗ។

 

  • រៀបចំឲ្យមានកម្មវិធីយុវជនស្ម័គ្រចិត្តក្នុងបេសកកម្មកសាងជាតិ​​ ដែលទាក់ ទងការងារ អភិវឌ្ឍសហគមន៍ ការងារវប្បធម៌ ការបម្រើការក្នុងកងយោធ- ពលខេមរៈភូមិន្ទ និងវិស័យផ្សេងៗ។ យុវជនស្ម័គ្រចិត្តទាំងនេះ ទទួលបាន ការឧបត្ថម្ភពីរដ្ឋ ហើយមានអាទិភាពក្នុងការទទួលអាហារូបករណ៍ ពិសេស ដើម្បីយន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

  • បង្កឱកាសឲ្យយុវជន យុវនារី ជាមធ្យម២០.០០០ (ពីរម៉ឺន)នាក់ ក្នុង១ឆ្នាំ បាន ទៅបន្តការ សិក្សាធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សា និងចូលរួមកម្មវិធីផ្លាស់ប្តូរ បទពិសោធន៍ផ្សេងៗនៅក្រៅប្រទេស ជាពិសេសនៅបណ្តាប្រទេសដែលមាន ការរីកចម្រើនខ្ពស់។

(នៅមានភាគបន្ត)

Comments
Loading...