ប៉ុន្មានភាគរយនៃប្រជាពលរដ្ឋទៅបោះឆ្នោតជាតិ២០១៨?

0 5,310

មានប្រជាពលរដ្ឋខ្មែរចំនួន៨ ៣៨០ ២១៧ នាក់បានចុះឈ្មោះ ហើយមានសិទ្ធិបោះឆ្នោតនៅថ្ងៃ ទី២៩ កក្កដា ២០១៨។ ក្នុងនោះ មានអ្នកទើបចុះឈ្មោះបោះឆ្នោតថ្មី នៅចុងឆ្នាំ២០១៧ចំនួន ៥៣៦ ៦៧៤នាក់។ លទ្ធបោះឆ្នោត កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧៖

  • គណបក្សប្រជាជនកម្ពុជា៖ ប្រមាណ ៣,២៣ ទៅ ៣,៥៤លានសំឡេង ជាមធ្យម ៣,៣៨ លានសំឡេង។
  • គណបក្សសង្គ្រោះជាតិ៖ ប្រមាណ២,៩៤ ទៅ៣,០លានសំឡេង ឬជាមធ្យម ២,៩៧ លានសំឡេង។
  • គណបក្សផ្សេងៗទៀត និងសំឡេងអត់បានការ ០,៤៤ ទៅ ០,៥០លានសំឡេង

ប្រសិនបើអ្នកធ្លាប់ឆ្នោតគាំទ្រសង្គ្រោះជាតិអត់ទៅបោះឆ្នោតទាំងអស់គ្នា ហើយតែ៥០% នៃ អ្នកទើបតែចុះឈ្មោះថ្មី ទៅបោះឆ្នោត (ប្រមាន ០,២៦លាននាក់) ចំនួនអ្នកទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ អាចមានប្រមាណជាង ៤,១លាននាក់ ឬ ប្រមាណ៥០% នៃអ្នកបោះឆ្នោតសរុប។ ក៏ប៉ុន្តែ បើយើងយកតែសំឡេងបោះឆ្នោតនៅឆ្នាំ២០១៧ ជាគោល នឹងសន្មត់ថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន៥០% នឹងទៅបោះឆ្នោតចំនួនអ្នកដែល ទៅបោះឆ្នោតឆ្នាំ២០១៨ អាចប្រមាណជាង ៤,៣លាននាក់ ឬប្រមាណ៥១% នៃចំនួនអ្នកមាន សិទ្ធិបោះឆ្នោតសរុប។ ប្រសិនបើ រឿងនេះកើតមានឡើង នេះជាអត្រាចូលរួមបោះឆ្នោតទាប បំផុតនៅកម្ពុជា។ ក៏ប៉ុន្តែ នៅកម្ពុជាគ្មានច្បាប់ដែលកំណត់ពីអត្រាទាបបំផុតនៃការចូលរួមការ បោះឆ្នោតទេ។ ដោយឡែកប្រទេសមួយចំនួន ឧទាហរណ៍អូស្ត្រាលី និងប្រទេសបែលហ្សិក មាន ច្បាប់ដែលកំណត់ថា ការបោះឆ្នោតជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។

ក្នុងចំណោមប្រជាពលរដ្ឋ ដែលធ្លាប់បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិប្រមាណ៣លាននាក់ ក៏មានចែកជា៣ក្រុមដែរ៖

  1. ទី១ ក្រុមដែលដាច់ខាតមិនទៅបោះឆ្នោត
  2. ទី២ ក្រុមដែលមិនទាន់សម្រេចចិត្ត តែអាចទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត
  3. ទី៣ ក្រុមដែលនឹងទៅបោះឆ្នោត

តាមការប៉ាន់ស្មានក្រុមទី២ និងក្រុមទី៣ អាចមានចំនួនយ៉ាងតិចបំផុត ៣០%ដែរ​ឬប្រមាណ ១លាននាក់ ដែលអាចទៅបោះឆ្នោត។

ដូចនេះ ទោះបីជាមានការធ្វើពហិការ មិនទៅបោះឆ្នោតនៅពេលខាងមុខក៏ដោយ ក៏ចំនួនអ្នក​ទៅបោះឆ្នោត អាចមានដល់ទៅ៥លាននាក់ ឬប្រមាណ៦០%នៃចំនួនអ្នកបោះឆ្នោតសរុប ហើយ ចំនួននេះអាចកើនថែមទៀតនៅពេល «អ្នកមាននិន្នាការចង់បានការផ្លាស់ប្តូរ» សម្រេចចិត្តទៅ បោះឆ្នោតបន្ទាប់ពីសំឡឹងឃើញគណបក្សនយោបាយណាមួយដែលអាចជាជម្រើសថ្មី។

ជាសរុបការពហិការមិនចូលរួមបោះឆ្នោត ដូចជាមិនមែនជាជម្រើសល្អទេ។ ជម្រើសល្អបំផុត គឺ អ្នកដែលមាននិន្នាការចង់បានការផ្លាស់ប្តូរ នាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សដែលគួរឲ្យទុក ចិត្តបំផុត ដើម្បីប្រជាធិបតេយ្យនៅកម្ពុជាមានភាពរស់រវើកឡើងវិញ។ ផ្ទុយទៅវិញ ការមិនទៅ បោះឆ្នោត ឬទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតចោលប្រៀបដូចជាគាំទ្រដោយអចេតនាដល់ គណបក្សកាន់អំណាចឲ្យបន្តដឹកនាំប្រទេសដោយភាពស្របច្បាប់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិងកំពុងកសាងខ្លួនដើម្បីឲ្យក្លាយជាជម្រើសថ្មីសម្រាប់ អ្នកដែលមាននិន្នាការចង់បានការផ្លាស់ប្តូរ ដែលនាំមកនូវសេចក្តីសម្បូរសប្បាយសម្រាប់ខ្មែរ គ្រប់រូប។

Comments
Loading...