ចូលរួម ឬមិនចូលរួមការបោះឆ្នោត?

0 5,923

នៅថ្ងៃទី០៦ ខែឧសភា តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មកពីតាមរាជធានី ខេត្ត នឹងធ្វើការជួបជុំគ្នាដើម្បីសម្រេចចិត្តទាក់ទងទៅនឹងការចូលរួម ឬមិនចូលរួមការបោះឆ្នោត ជាតិអាណត្តិទី៦ ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ការសម្រេច ចិត្តតាមគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស របស់យើងឈរលើកត្តាធំៗចំនួន៣ដូចខាង ក្រោមនេះ៖

  1. បរិយាកាស និងសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយតាមមូលដ្ឋាន
  2. ទស្សនៈប្រជាពលរដ្ឋលើការបោះឆ្នោត និងការចូលរួមរបស់ គបម
  3. ស្ថានភាពធនធាន មានដូចជាធនធានមនុស្សដែលឈរឈ្មោះជាបេក្ខជន និងធនធានថវិកា

ការសម្រេចចូលរួមការបោះឆ្នោតដើម្បីប្រកួតជាមួយគណបក្សកាន់អំណាចជាការសម្រេចចិត្ត យ៉ាងសំខាន់មួយ ពីព្រោះវាទាក់ទងទៅនិងការចំណាយពេលវេលា ធនធាន  និងការប្រថុយ ប្រថានទាក់ទងសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ជាពិសេសដោយសារយើងចង់ចូលរួមប្រកួតក្នុង នាមជាជម្រើសថ្មីពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។

ប្រសិនបើ គបម សម្រេចចិត្តចូលរួមការ បោះឆ្នោត យើងនឹងដាក់បេក្ខជនប្រកួតទូទាំង២៥ ខេត្តរាជធានី ហើយយើងនឹងចាប់ផ្តើមធ្វើការ ផ្សព្វផ្សាយជាបណ្តើរៗនូវគោលនយោបាយ១២៥ ចំណុច ជាពិសេសគោលនយោបាយអាទិភាព ស៥ របស់យើង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រៀមខ្លួនជានិច្ចដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាជម្រើសថ្មី និង នាំមកនូវសេចក្តីសង្ឃឹមថ្មីរបស់ប្រជាពលរដ្ឋខ្មែរ។

Comments
Loading...