សេដ្ឋកិច្ចរបស់ប្រទេសអាស៊ាន៖ កម្ពុជាជាខ្លាសេដ្ឋកិច្ច?

0 8,970

គេប្រៀបធៀបទំហំសេដ្ឋកិច្ចនៃប្រទេសនិមួយៗ តាមរយៈទំហំផលិតផលដុលក្នុងស្រុក (Gross Domestic Product ឬ GDP) គឺផលិតផលដុលក្នុងស្រុកសរុបគិតជាដុល្លារសហរដ្ឋអាមេរិច និងផលិតផល ដុលក្នុងស្រុកដោយធៀបជាមួយចំនួនប្រជាជនសរុប។

ខាងក្រោមនេះ ជាតារាងប្រៀបធៀបសេដ្ឋកិច្ចប្រទេសទាំង១០ នៅអាស៊ាន (ASEAN)៖

តាមលក្ខខណ្ឌខាងលើនេះ សេដ្ឋកិច្ចកម្ពុជានៅលេខរៀងទី៩ គឺធំជាងតែឡាវទេ ដែលជា ប្រទេសគ្មានសមុទ្រ តែបើគិតពីផលិតផលសង្គមសម្រាប់ប្រជាជន១នាក់ គឺតិចជាងឡាវវិញ តែ ច្រើនជាងប្រទេសមីយ៉ាន់ម៉ាបន្តិច។ តែបើពិនិត្យមើលកំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ក្រោយពីការផ្លាស់ប្តូរនៅឆ្នាំ២០១៥ ប្រទេសនេះនឹងមានកំណើនសេដ្ឋកិច្ចលើសកម្ពុជា ក្នុងពេល ឆាប់ៗនេះ។ បើប្រៀបធៀបជាមួយសិង្ហបុរី ផលិតផលក្នុងស្រុកខ្មែរសម្រាប់ប្រជាជនមួយនាក់ គឺ តិចជាងគេប្រមាណ៤០ដង។

ដើម្បីឲ្យកម្ពុជា អាចក្លាយជាខ្លាសេដ្ឋកិច្ចបានទាល់តែមានការផ្លាស់ប្តូរ​គោលនយោបាយសេដ្ឋកិច្ច ជាពិសេសការធានាឲ្យមានការអភិវឌ្ឍវិស័យកសិកម្មផ្សាភ្ចាប់ជាមួយឧស្សាហកម្មកែច្នៃ និងទេសចរណ៍ ព្រមទាំងការលើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs)។

Comments
Loading...