គោលនយោបាយលើកស្ទួយជីវភាព និងសិទ្ធិសេរីភាពកម្មករ កម្មការិនីខ្មែរ

0 114,957

គោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាព និងសិទ្ធិសេរីភាពរបស់កម្មករ កម្មការិនីខ្មែរ

  1. កម្មករ កម្មការិនីគ្រប់រូប ពេលអត់ការងារធ្វើទទួលបានការឧបត្ថម្ភពីមូលនិធិការងារ គ្រប់គ្រងដោយរដ្ឋរយៈពេល៥ខែ ដែលបរិមាណឧបត្ថម្ភស្មើនឹង៥០%នៃប្រាក់ខែដែល ធ្លាប់ទទួលបាន។ ក្នុងរយៈពេលនេះ កម្មករក៏អាចទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីងាយស្រួយរកការងារធ្វើ។
  2. គាំទ្រនូវការសហការគ្នារវាងកម្មរ កម្មការិនីជាសហជីព និងសហព័ន្ធ និងធានាឲ្យ សហជីព មានសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការចរចារជាមួយនិយោជក និងរាជរដ្ឋាភិបាល (កិច្ចសហប្រតិបត្តិការត្រីភាគី) ដើម្បីការពារផលប្រយោជន៍កម្មករ កម្មការិនី និងផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល។
  3. កម្មករ ជាយុវជនយុវនារីអាយុក្រោម៣៥ឆ្នាំ ចង់ទៅចាប់ផ្តើមមុខរបរខ្លួនឯង នឹងត្រូវ ទទួលបានការគាំទ្រពីរដ្ឋទាក់ទងទៅនឹងការពង្រឹងសមត្ថភាព ទទួលបានទុនចំណងដៃ ៥លានរៀល និងទុនកម្ចីដែលមានការប្រាក់ទាប និងរយៈពេលសងត្រឡប់៥ឆ្នាំ។
  4. កម្មករ និងកម្មការិនី ក៏ដូចជា ប្រជាពលរដ្ឋគ្រប់រូបទទួលបានមន្ទីរពេទ្យល្អ គ្រូពេទ្យល្អ មើល ថែទាំព្យាបាលដោយអត់អស់លុយគ្រាន់តែបង់ចូលជាសមាជិកភាពសហគមន៍ ធានារ៉ាប់ រងសុខភាពតែ៥០០រៀលមួយខែ។ ស្ត្រី ជាកម្មករក៏ដូចជាស្ត្រីគ្រប់រូបពេលឆ្លង ទន្លេម្តងៗ ទទួលបានការឧបត្ថម្ភពីរដ្ឋ៥សែនរៀល។
  5. កម្មករគ្រប់រូបទទួលបានការប្រាក់កម្ចីសម្រាប់ទិញ ឬសាងសង់លំនៅដ្ឋាន ដោយ បរិមាណកម្ចីស្មើនឹង១៥ដងនៃប្រាក់ខែប្រចាំឆ្នាំ ហើយរយៈពេលសងត្រឡប់រយៈពេល២៥ឆ្នាំ ដែលមានអត្រាការប្រាក់០,៥%មួយខែ។

ក្រៅពី គោលនយោបាយខាងលើនេះ គបម ក៏មានគោលនយោបាយសំខាន់ៗជាច្រើន ទៀត (គោលនយោបាយ ស៥) ដែលជួយលើកស្ទួយដល់ជីវភាព និងសិទ្ធិសេរីភាពរបស់ កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទៅ ជាពិសេសគោលនយោបាយជួយដល់ កសិករដែលជា ឳពុកម្តាយរបស់កម្មករ កម្មការិនីទាំងអស់។

រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គបម នឹងប្រើប្រាស់ថវិកាជាតិ ដែលបច្ចប្បន្នមានជាង ៦២០០ លានដុល្លារសម្រាប់អនុវត្តគោលនយោបាយកម្មករសំខាន់ៗទាំង៥ ដែលការចំណាយតិចជាង ឬ ប្រហែល៥%នៃថវិកាជាតិសរុប។  លើសពីនេះ រាជរដ្ឋាភិបាលនឹងតម្រូវឲ្យមានការចូលរួម បដិភាគពីនិយោជក។

គបម ជាជម្រើសថ្មី និងជម្រើសល្អ សម្រាប់កម្មករ និងកម្មការិនីខ្មែរ។

Comments
Loading...