ជំហររបស់ គបម លើការចូលរួមបោះឆ្នោតជាតិថ្ងៃទី២៩ កក្កដា ២០១៨

0 5,822

នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិសម្រាប់ អាណត្តិ​ទី៦។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បាន​នឹង​កំពុង​ត្រៀម​ខ្លួន​ ​ដើម្បី​ចូលរួម​ក្នុង​​ការបោះ​ឆ្នោត​ជាតិ​ខាងមុខនេះ។ ប៉ុន្តែ គបម ក៏​​អាចដក​ខ្លួន​ចេញ​ពីការ​ចូលរួមការ​បោះ​ឆ្នោត​វិញ ​ក្នុង​លក្ខខណ្ឌ​​ដូចខាងក្រោម​នេះ មិនត្រូវបានបំពេញ៖

  1. ​សេរីភាពនៃការធ្វើសកម្មភាពដូចជា ការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្រ
  2. មិនមានការ​គំរាមកំហែង​ក្រោមរូបភាពផ្សេងៗ ដល់បេក្ខជន សកម្មជន និងអ្នកគាំទ្រ
  3. សេរីភាពក្នុងការផ្សព្វផ្សាយ ពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
  4. មានការផ្តល់សិទ្ធិ និងសេរីភាព​ពេញលេញដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បី​បានចូល​រួមគ្រប់គ្រាន់ ទាំងមុនពេលបោះឆ្នោត ថ្ងៃបោះឆ្នោត និង​ពេល​រាប់​សន្លឹក​ឆ្នោត។

គបម យល់ឃើញថា មានតែការបោះ​ឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដែល​អាច​ផ្តល់​ឱកាសឲ្យ​​ប្រជា​ពល​រដ្ឋ​គ្រប់​​និន្នាការ​នយោបាយ ​ចូល​រួម​ប្រកបដោយប្រសិទ្ធភាព ​ក្នុង​ការ​កសាង​​ជាតិ​ខ្មែរ ឲ្យ​មាន​ភាពសម្បូរ​សប្បាយ និង​មាន​និរន្តរ​ភាពយូរអង្វែង។

Comments
Loading...