«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់បន្ទាយមានជ័យហើយ»

0 2,018

នៅថ្ងៃទី២៩ មេសា​ ២០១៨ គណបក្សប្រជាធិបតេយ្យខេត្តបន្ទាយមានជ័យ បានរៀបចំសមាជបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រល្អ សម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យ។

អង្គបោះឆ្នោតដែលជាប្រតិភូតំណាងរបស់សមាជិកគាំទ្ររបស់ គបម បន្ទាយមានជ័យ បានចូលរួមបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រចំនួន៩រូបដែលចូលរួមប្រកួតប្រជែងលំដាប់លេខរៀង (បេក្ខជនពេញសិទ្ធិ ចំនួន៦រូប និងបម្រុងចំនួន៣រូប)។ ជាលទ្ធផលអង្គសមាជបានផ្តល់ការទុកចិត្ត ដល់តំណាងរបស់ខ្លួនដូចខាងក្រោមនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ៖

  1. បេក្ខជនលំដាប់លេខរៀងទី១៖ សួន រំាុ
  2. បេក្ខជនលំដាប់លេខរៀងទី២៖ ប៊ូ បញ្ញា
  3. បេក្ខជនលំដាប់លេខរៀងទី៣៖ អ៊ឹុម ម៉ាលី (ស្រី)
  4. បេក្ខជនលំដាប់លេខរៀងទី៤៖ អ៊ុច គ្រីស្តារ
  5. បេក្ខជនលំដាប់លេខរៀងទី៥៖ ឡែង ម៉ែន
  6. បេក្ខជនលំដាប់លេខរៀងទី៦៖ ញ៉ូវ សម្បត្តិ
  7. បេក្ខជនលំដាប់លេខរៀងទី៧៖ ធៀង ធួក
  8. បេក្ខជនលំដាប់លេខរៀងទី៨៖ ព្រឿង ស្រស់
  9. បេក្ខជនលំដាប់លេខរៀងទី៩៖ រស់ រ័ត្ន

គួរបញ្ជាក់ផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាង រាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាពលើការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញតួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប (ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬជាអង្គបោះ ឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង 085 665 545 / 016 553 475 / 017 351 763)។

Comments
Loading...