«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់កំពង់ស្ពឺហើយ»

0 2,567

នៅថ្ងៃទី២៩ មេសា​ ២០១៨ គណបក្សប្រជាធិបតេយ្យខេត្តកំពង់ស្ពឺ បានរៀបចំសមាជបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រល្អ ដែលកម្មវិធីនេះប្រារព្ធនៅភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទនិងវិន័យ និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម/GDP) បានចូលរួមសមាជបោះឆ្នោតនេះ ហើយអង្គបោះឆ្នោតដែលជាប្រតិភូតំណាងរបស់សមាជិកគាំទ្ររបស់ គបម កំពង់ស្ពឺ បានចូលរួមបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រចំនួន១៣រូបដែលចូលរួមប្រកួតប្រជែងលំដាប់លេខរៀង។ ជាលទ្ធផលអង្គសមាជបានផ្តល់ការទុកចិត្ត ដល់តំណាងរបស់ខ្លួនដូចខាងក្រោមនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ៖

 1. បេក្ខជនលំដាប់លេខរៀងទី១៖ យ៉េង វីរៈ
 2. បេក្ខជនលំដាប់លេខរៀងទី២៖ ស៊ឹម រុំ
 3. បេក្ខជនលំដាប់លេខរៀងទី៣៖ ជុល ស្រីមុំ (ស្រី)
 4. បេក្ខជនលំដាប់លេខរៀងទី៤៖ ដុំ ដន
 5. បេក្ខជនលំដាប់លេខរៀងទី៥៖ ង៉ែត សារ៉ន (ស្រី)
 6. បេក្ខជនលំដាប់លេខរៀងទី៦៖ ប៊ិន ស៊ុន
 7. បេក្ខជនលំដាប់លេខរៀងទី៧៖ ប៊ឹង ធី
 8. បេក្ខជនលំដាប់លេខរៀងទី៨៖ ង៉ោ លន់
 9. បេក្ខជនលំដាប់លេខរៀងទី៩៖ ម៉ម សុជាតិ
 10. បេក្ខជនលំដាប់លេខរៀងទី១០៖ ម៉ី វណ្ណៈ
 11. បេក្ខជនលំដាប់លេខរៀងទី១១៖ ម៉ា ចន
 12. បេក្ខជនលំដាប់លេខរៀងទី១២៖ ស្វាយ សុង
 13. បេក្ខជនលំដាប់លេខរៀងទី១៣៖ សយ សាត

គួរបញ្ជាក់ផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាង រាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាពលើការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញតួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប (ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬជាអង្គបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង 085 665 545 / 016 553 475 / 017 351 763)។

Comments
Loading...