«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់ខេត្តកណ្តាលហើយ»

0 1,348

នៅថ្ងៃទី២៨ មេសា​ ២០១៨ គណបក្សប្រជាធិបតេយ្យខេត្តកណ្តាល បានរៀបចំសមាជបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រល្អ នៅក្នុងមណ្ឌលខេត្តកណ្តាលរបស់ខ្លួន។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម/GDP) បានចូលរួមសមាជបោះឆ្នោតនេះ ហើយអង្គបោះឆ្នោតដែលជាប្រតិភូតំណាងរបស់សមាជិកគាំទ្ររបស់ គបម ខេត្តកណ្តាលបានចូលរួមបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រចំនួន១៤រូបដែលចូលរួមប្រកួតប្រជែងលំដាប់លេខរៀង។ ជាលទ្ធផលអង្គសមាជបានផ្តល់ការទុកចិត្តដល់តំណាងរបស់ខ្លួនដូចខាងក្រោមនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ៖

 1. បេក្ខជនលំដាប់លេខរៀងទី១៖ តាន់ ប៊ុនស៊រ
 2. បេក្ខជនលំដាប់លេខរៀងទី២៖ ប៉ោ មករា
 3. បេក្ខជនលំដាប់លេខរៀងទី៣៖ នូន ចាន់និច (ស្រី)
 4. បេក្ខជនលំដាប់លេខរៀងទី៤៖ ម៉ី វុទ្ធី
 5. បេក្ខជនលំដាប់លេខរៀងទី៥៖ ឆេង កុម្ភៈ
 6. បេក្ខជនលំដាប់លេខរៀងទី៦៖ ម៉ៅ សម្បត្តិ
 7. បេក្ខជនលំដាប់លេខរៀងទី៧៖ ជៀច រ៉ាវី
 8. បេក្ខជនលំដាប់លេខរៀងទី៨៖ ធី ប៊ុនថាត
 9. បេក្ខជនលំដាប់លេខរៀងទី៩៖ រង្ស វុទ្ធី
 10. បេក្ខជនលំដាប់លេខរៀងទី១០៖ ឈាង សុខម៉ៅ
 11. បេក្ខជនលំដាប់លេខរៀងទី១១៖ ជន ចិត្តសិលា
 12. បេក្ខជនលំដាប់លេខរៀងទី១២៖ ត្រេន ជឿន
 13. បេក្ខជនលំដាប់លេខរៀងទី១៣៖ លាវ លីន
 14. បេក្ខជនលំដាប់លេខរៀងទី១៤៖ ទូន ឈឿន

សូមរម្លឹកផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាង រាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាពលើការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញតួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប (ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬជាអង្គបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង 085 665 545 / 016 553 475 / 017 351 763)។

Comments
Loading...