រងដំណាំដែលមានចង្អូរកណ្តាល

0 2,617

រងដំណាំដែលមានចង្អូរកណ្តាលជារងដែលគេជីកកូនរណ្ដៅវែងតូចមួយនៅ​ចំ​កណ្តាលនិង​បណ្តោយទៅតាមផ្ទៃរង។គេប្រើកូនចង្អូរតូចនេះសម្រាប់ដាក់ជីធម្មជាតិនិងស្រោចទឹក។ពេល​ដំណាំ​លូតលាស់ឫសរបស់វាប្រមូលផ្តុំនៅកន្លែងដាក់ជីនិងស្រោចទឹកនោះ។គារធ្វើរបៀប​នេះ​ងាយ​ស្រួលដល់យើងក្នុងការឱ្យជីនិងទឹកចំមាត់ដំណាំតែម្តង (ពីព្រោះឫសដែលលូតលាស់មកថ្មីៗជា​ឫសដែលស្រូបទឹកនិងជី)។

របៀបធ្វើរងដាំនិងថែទាំ

ក-យើងលើកដីធ្វើជារងតាមរបៀបធម្មតាដោយទទឹងរបស់រងអាចមានប្រវែងប្រហែល១ម៉ែត្រទៅ១ម៉ែត្រកន្លះ (អាស្រ័យលើប្រភេទដំណាំ)។

ខ-បន្ទាប់ពីលើករងហើយយើងយកចបមកជីកជាចង្អូរចំកណ្តាលដោយទទឹងរបស់ចង្អូរ​មាន​ប្រវែងប្រហែល៣តឹកនិងជំរៅប្រហែល៣តឹកដែរ។

គ-ពេលជីកចង្អូរហើយយើងរៀបដីនៅសងខាងឱ្យបានស្មើល្អ។បន្ទាប់មកប្រមូលជីធម្មជាតិផ្សេងៗយកមកដាក់ចង្អូរ (ដែលមានជីលាមកសត្វសុទ្ធ) លាយជាមួយស្លឹកឈើសុទ្ធ)។បើយើងមានជីកំប៉ុស្តយើងគួរលាយជាមួយដែរ។

ឃ-បន្ទាប់មកយើងអាចយកកូនដំណាំមកដាំឬកប់គ្រាប់ដំណាំ។ដំណាំសមស្របសំរាប់រង​រ​បៀប​​​​នេះច្រើនពពួកដែលមានឫសវែងល្មមដូចជាសណ្ដែកកួរត្រប់ត្រសក់ម្រះម្ទេសប៉េងប៉ោះ។ល។

ង-នៅពេលដំណាំលូតលាស់ល្អហើយយើងមិនចាំបាច់ស្រោចទឹកចំគល់របស់វាទេគឺយើងគួរស្រោចតែតាមចង្អូរបានហើយ ពីព្រោះឫសនឹងប្រមូលផ្តុំនៅក្នុងចង្អូរនោះ។នៅពេលដំណាំកំពុងលូតលាស់ជីនៅកណ្តាលចង្អូរត្រូវរលួយហើយស្រុតចុះក្រោម។ដូចនេះយើងគួរឧស្សាហ៍បន្ថែមជីតែចៀសវាងប្រើលាមកសត្វស្រស់។

ច-ក្នុងករណីពពួកដំណាំឡើងទ្រើងយើងអាចដាក់ទ្រើងឱ្យវារឡើងជាធម្មតាតែត្រូវទុកចន្លោះសម្រាប់ស្រោចទឹកផង។

បើចង់ដឹងថារងរបៀបនេះមានផលប្រយោជន៍យ៉ាងណាសូមបងប្អូនធ្វើការសាកល្បងចំនួន២ទៅ៣រងមើលសិន។

Comments
Loading...