បេសកកម្ម បវស (SRI) នៅប្រទេសមីយ៉ាន់ម៉ា

0 4,308

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ មេសា ២០១៨ បណ្ឌិតយ៉ង សាំងកុមារ បានបំពេញបេសកកម្ម នៅប្រទេសមីយ៉ាន់ម៉ា តាមការអញ្ជើញរបស់ក្រសួងកសិកម្មរបស់ប្រទេសនោះ។ សកម្មភាព សំខាន់ៗនៃបេសកកម្ម គឺការចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងការជំរុញ ប្រព័ន្ធប្រពលវប្បកម្មស្រូវ (បវស System of Rice Intensification – SRI) តាមរយៈការចូលរួមជា វាគ្មិន នៅក្នុងសិក្ខាសាលាជាតិ។ លោកបណ្ឌិត ទៅក៏ជួបមន្ត្រីជាន់ខ្ពស់របស់ក្រសួង កសិកម្ម អ្នកស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលមូលដ្ឋាន ព្រមទាំង ជួបជាមួយកសិករ។

ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសឈានមុខគេមួយនៅលើពិភពលោកក្នុងការជំរុញ បវស ដោយមានការផ្តួចផ្តើមគំនិតពីបណ្ឌិត យ៉ង សាំងកុមារ កាលពីឆ្នាំ២០០០។

នេះជាលើកទី៣ហើយ ដែលបណ្ឌិត យ៉ង សាំងកុមារ បានបំពេញបេសកកម្មទៅប្រទេស មីយ៉ាន់ម៉ា ដើម្បីចូលរួមជំរុញការងារ បវស ដោយបេសកកម្មលើកទី១នៅឆ្នាំ២០០៤។

Comments
Loading...