សួនដំណាំជាលក្ខណៈគ្រួសារ – ប្រើប្រាស់ទីកន្លែងដាំដុះឲ្យបានល្អ

0 2,373

ស្ថានភាពដីរបស់សួនអាចមានលក្ខណៈខុសៗគ្នាដោយអាស្រ័យទៅលើភាពខ្ពស់ទាប ភាពជិតឬឆ្ងាយពីទឹក ភាពនៅជិតឬឆ្ងាយពីផ្ទះ ភាពទទួលម្លប់ឬទទួលពន្លឺថ្ងៃពេញលេញ។ ដូចនេះនៅពេលរៀបចំប្លង់ដាំដុះ យើងត្រូវគិតគូរអំពីបញ្ហាទាំងនេះ។

  • កន្លែងដែលមានម្លប់ច្រើន យើងត្រូវដាំដំណាំដែលធន់នឹងម្លប់
  • កន្លែងដែលដីរាងទាប ហើយងាយជក់ទឹក យើងត្រូវដាំដំណាំដែលសមស្របទៅនឹងស្ថានភាព របៀបនេះ
  • កន្លែងដែលនៅជិតទឹក​យើងគួរដាំដំណាំដែលត្រូវការទឹកច្រើន​ឬទាមទារការស្រោចទឹកញឹកញាប់
  • នៅជិតផ្ទះ យើងដាំដំណាំដែលត្រូវការថែទាំញឹកញាប់ និងត្រូវការជាប្រចាំថ្ងៃ

ក្រៅពីនេះ គេក៏គួរប្រើទីធ្លាដែលមានឲ្យមានប្រសិទ្ធភាពតាមរយៈការអនុវត្តនូវការដាំដុះតាមរបៀបច្រើនជាន់និងការដាំតាមរបង​ ឬការដាំធ្វើជារបងរស់។

Comments
Loading...