«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់ស្វាយរៀងហើយ»

0 11,286

នៅថ្ងៃទី២២ ខែមេសា​ ២០១៨ នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តស្វាយរៀង បានរៀបចំសមាជបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រល្អ។ កម្មវិធីសមាជនេះ បានប្រារព្ធនៅឃុំបាសាក់​ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកស្រី ឡឹក រដ្ឋា អនុប្រធានគណបក្ស បានចូលរួមសមាជបោះឆ្នោតនេះ ហើយអង្គបោះឆ្នោត ដែលជាប្រតិភូតំណាងរបស់សមាជិកគាំទ្ររបស់ គបម ខេត្តស្វាយរៀង បានចូលរួមបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រចំនួន៧រូប ដែលចូលរួមប្រកួតប្រជែងលំដាប់លេខរៀង។ ជាលទ្ធផលអង្គសមាជបានផ្តល់ការទុកចិត្ត ដល់តំណាងរបស់ខ្លួនដូចខាងក្រោមនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ៖

  1. បេក្ខជនលំដាប់លេខរៀងទី១៖ លោក ប៉ោ សេដ្ឋា
  2. បេក្ខជនលំដាប់លេខរៀងទី២៖ លោក សេក សុខា
  3. បេក្ខជនលំដាប់លេខរៀងទី៣៖ លោក ភួង ពិសិដ្ឋ
  4. បេក្ខជនលំដាប់លេខរៀងទី៤៖ លោក ខឿន សោភ័ណ
  5. បេក្ខជនលំដាប់លេខរៀងទី៥៖ លោក ទិត ឧត្តម
  6. បេក្ខជនលំដាប់លេខរៀងទី៦៖ លោក ឥន្ទ សោភា
  7. បេក្ខជនលំដាប់លេខរៀងទី៧៖ លោក យ៉ង់ សុភា

គួរបញ្ជាក់ផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម ពោលគឺអ្នកខាងក្រោមមានសិទ្ធិចូលរួមជ្រើសរើសអ្នកដឹកនាំ ឬអ្នកតំណាងរបស់ខ្លួនដោយផ្ទាល់ និងទទួលខុសត្រូវពីលើមកក្រោមវិញ។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាងរាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាព លើការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញ តួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប (ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬ ជាអង្គបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង  085 665 545 / 016 553 475 / 017 351 763)។

Comments
Loading...