សួនដំណាំជាលក្ខណៈគ្រួសារ – ការជ្រើសរើសដំណាំសមស្រប

0 10,550

នៅកម្ពុជាយើងមានដំណាំច្រើនប្រភេទណាស់ ដែលយើងអាចដាំបានប៉ុន្តែការសម្រេចចិត្តត្រូវដាំ ដំណាំអ្វីមួយអាស្រ័យលើកត្តាជាច្រើន។ ចំពោះកសិករដែលមានសួនល្អ គេតែងតែគិតគូរណាស់ក្នុងការជ្រើសរើសដំណាំ។ ជាទូទៅគេជ្រើសរើសដំណាំដោយមានលក្ខណៈពិសេសដូចខាងក្រោមនេះ៖

  • សមស្របទៅតាមរដូវកាល ឧទាហរណ៍ រដូវប្រាំង គេដាំដំណាំដែលធន់នឹងភាពរាំងស្ងួត និងរដូវ​​វស្សា គេដាំដំណាំដែលធន់នឹងភាពជាំទឹក
  • សមស្របទៅតាមជីជាតិដីរបស់សួន និងទីតាំងរបស់សួន ឧទាហរណ៍ ប្រសិនបើដីមិនសូវមានជីជាតិ គេជ្រើសរើសដំណាំណាដែលមិនសូវត្រូវការជីជាតិច្រើន
  • សមស្របទៅតាម​តម្រូវការរបស់គ្រួសារ ជាពិសេសដំណាំដែលផ្តល់នូវសារធាតុចិញ្ចឹមច្រើន
  • ភាពងាយស្រួលក្នុងការផលិត និងទុកដាក់ពូជ
  • ដំណាំដែលអាចឲ្យផលបានគ្រប់រដូវ។

ខាងក្រោមនេះជាដំណាំសំខាន់មួយចំនួនដែលគេគួរជ្រើសរើសដាំសម្រាប់សួនគ្រួសារ៖

ទន្ទឹមនឹងនេះ គេក៏ដាំរុក្ខជាតិឈើមួយចំនួនទៀតដែរដូចជា រលោះ ម្រុំ ស្ដៅ កន្ធំធេត អង្គាដី ។ល។ ដែលគេអាចយកមកប្រើជាបន្លែបានដែរ។ ចំពោះរុក្ខជាតិមួយចំនួនដូចជា កន្ធំធេត រលោះ អង្គាដី វាទាមទារ ឲ្យមានការកាប់មែកឲ្យបានទៀងទាត់ ដើម្បីគេអាចបេះស្លឹកធ្វើជាបន្លែបានញឹកញាប់។

Comments
Loading...