សួនដំណាំជាលក្ខណៈគ្រួសារ – ការជ្រើសរើសពូជល្អ

0 9,271

ការជ្រើសរើស និងទុកដាក់ពូជបានល្អ

ពូជល្អជាកត្តាមួយចាំបាច់ណាស់ដើម្បីឲ្យដំណាំក្នុងសួនបានផលល្អ។ កសិករដែលមានសួនល្អ តែងតែយកចិត្តទុកដាក់ណាស់ក្នុងការជ្រើសរើសនិងទុកដាក់ពូជ ហើយគេមិនចេះតែទិញ ឬយកគ្រាប់ពូជ ដែលមិនមានប្រភពច្បាស់លាស់មកដាំដែរ។ការមិនបានជ្រើសរើសពូជច្បាស់លាស់ វាអាចនាំមកនូវជំងឺផ្សេងៗ ដោយពូជនោះមិនមានលក្ខណៈធន់ទៅនឹងល័ក្ខខ័ណ្ឌធម្មជាតិរបស់សួនយើង ឬពូជនោះវាមិនមានដំណុះល្អ ឬកំលាំងខ្សោយក្នុងការដុះ ឬពូជនោះនាំមកនូវជំងឺមកពីតំបន់ផ្សេងៗ។

ដើម្បីធានាថា អ្នកបានពូជល្អមកដាំបន្ត គឺយើងត្រូវជ្រើសរើស និងទុកដាក់ពូជដោយខ្លួនឯង និងសហការជាមួយកសិករក្នុងភូមិ ដើម្បីចែករំលែកនិងដោះដូរពូជគ្នាទៅវិញទៅមក។

(មានភាគបន្ត)។

Comments
Loading...