ការកសាងជាតិតាមគោលនយោបាយ ស៥

0 6,768

ការកសាងជាតិត្រូវមានគោលនយោបាយនៅតាមវិស័យផ្សេងៗ ដែលក្នុងនោះវិស័យដែល សំខាន់បំផុត ហើយសមស្របតាមតំរូវការជាក់ស្តែងនៅស្រុកខ្មែរមានចំនួន៥ គឺ សេដ្ឋកិច្ច និងការងារ សុខាភិបាល សិក្សាធិការ និងយុវជន សង្គមកិច្ច និងសេវាសាធារណៈ ដែលហៅកាត់ថា ស៥។

សទី១ សេដ្ឋកិច្ច និងការងារ

  • អ្នកជំនាញ ៥.០០០(ប្រាំពាន់)នាក់ ធ្វើការបម្រើកសិករគ្រប់ភូមិ ដើម្បីទទួលបានទឹក ទុន ទីផ្សារ និង បច្ចេកទេសកសិកម្មល្អ។
  • កសិករ សហគ្រាសកែច្នៃ និងក្រុមហ៊ុននាំចេញកសិផល ត្រូវបានគាំទ្រពីរដ្ឋ ទាំងទុន ទីផ្សារ និង ការអនុគ្រោះផ្សេងៗ។ ជាពិសេសទទួលបានទុន ដែលមានការប្រាក់ ៥% មួយឆ្នាំ ដើម្បីធ្វើការ ជំរុញផលិតផលក្នុងស្រុក។
  • រាល់ការចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសធ្វើតែមួយកន្លែង ហើយនៅត្រឹមតែស្រុកក្រុងខណ្ឌ និងក្រុមហ៊ុនបង្កើតដំបូង ត្រូវបាន អនុគ្រោះពន្ធ ៥ឆ្នាំ។ យុវជន​ យុវនារី បង្កើតសហគ្រាស ដោយខ្លួនឯង ទទួលបានទុនចំណងដៃ ៥លានរៀល។

សទី២ សុខាភិបាល

  • រៀបចំប្រព័ន្ធធានារ៉ាប់រងការព្យាបាល និងថែទាំសុខភាពជាសកល សម្រាប់ ខ្មែរគ្រប់រូប ដោយមានការចូលរួមទ្រទ្រង់ពី ប្រជាពលរដ្ឋអាយុ១៨ ទៅ៦៥ឆ្នាំ តែ ៥០០រៀល ក្នុងមួយខែ។
  • រៀបចំឲ្យមានមន្ទីរពេទ្យស្តង់ដារល្អ នៅគ្រប់ស្រុកក្រុងខណ្ឌ តាមរាជធានី ខេត្ត និងលើកស្ទួយសមត្ថភាព ព្រមទាំងគុណតម្លៃ គ្រូពេទ្យ។
  • អនុវត្តឲ្យបាន ប្រកបដោយប្រសិទ្ធិភាព នូវច្បាប់ស្តីពី សុវត្ថិភាពចំណីអាហារ។

សទី៣ សិក្សាធិការ និងយុវជន

  • ឧ​បត្ថម្ភដល់យុវជនយុវនារី នូវប្រាក់កម្ចីចំនួន ៥លានរៀល ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ សម្រាប់យកទៅបន្តការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិត។
  • រៀបចំឲ្យមានសាលាមត្តេយ្យល្អ យ៉ាងតិច ១០.០០០(១ម៉ឺន) ភូមិ។
  • រៀបចំសាលារដ្ឋ ឲ្យមានគុណភាពអប់រំស្មើនឹងស្តង់ដារអាស៊ាន ចាប់ពីមត្តេយ្យ ដល់សាកលវិទ្យាល័យ តាមរយៈ ការលើកស្ទួយ សមត្ថភាព និង គុណតម្លៃគ្រូបង្រៀន ក្នុងការបណ្តុះកូនខ្មែរ។

សទី៤ សង្គមកិច្ច

  • ស្ត្រី សម្រាលកូន ១ដង ទទួលបាន ការឧបត្ថម្ភពីរដ្ឋ ៥០០.០០០ (៥សែន)រៀល។
  • ចាស់ជរា អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ទទួលឧបត្ថម្ភពីរដ្ឋ ១៥ម៉ឺនរៀល ក្នុងមួយខែ។
  • កម្មករ កម្មការនី នៅពេលអត់ការងារធ្វើ ទទួលបានការឧបត្ថម្ភ ពីរដ្ឋ ៥០%នៃប្រាក់ខែ ក្នុងរយៈពេល ៥ខែ។

សទី៥ សេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ

  • តំណាងរាស្រ្តល្អធ្វើការដោយមានការទទួលខុសត្រូវខ្ពស់ចំពោះមុខរាស្រ្តគ្រប់រូបដែលជា ម្ចាស់ឆ្នោត។
  • មន្ត្រីល្អធ្វើការដោយទទួលខុសត្រូវខ្ពស់តាមគោលការសមត្ថភាពធិបតេយ្យ។
  • ពលរដ្ឋចូលរួមសកម្មឃ្លាំមើលនិងតំរង់ទិសការងាររបស់តំណាងរាស្ត្រនិងមន្រ្តី។
Comments
Loading...