ថ្នាំទិព្វ៥គ្រាប់ដើម្បីជួយឲ្យកសិករក្លាយជាសេដ្ឋីស្រុកស្រែ (ភាគ១)

0 25,325

ក្នុងការគាំទ្រកសិករឲ្យអភិវឌ្ឍខ្លួន ក្លាយជាសេដ្ឋីស្រុកស្រែកសិករ បណ្ឌិតយ៉ង សាំងកុមារ បានបង្កើតនូវគោលការណ៍ និងទ្រឹស្តីមួយចំនួន ក្នុងនោះមាន ទ្រឹស្តី ថ្នាំទិព្វ៥គ្រាប់។ ទ្រឹស្តីថ្នាំទិព្វ៥គ្រាប់ មានន័យថា ដើម្បីក្លាយជាសេដ្ឋីស្រុកស្រែ កសិករត្រូវធ្វើការផ្លាស់ប្តូរការគិត និងទង្វើសំខាន់ៗចំនួន៥។ ថ្នាំទិព្វគ្រាប់ទី១ ការគិតវិជ្ជមាន ត្រូវបានបកស្រាយមុនដំបូងគេ។

ថ្នាំទិព្វគ្រាប់ទី១ ការគិតវិជ្ជមាន

ខាងក្រោមនេះជាគំនិតនិងទង្វើក៏ដូចជាឧទាហរណ៍មួយចំនួនទាក់ទងនឹងការគិតវិជ្ជមាន៖

  1. ឲ្យតំលៃនូវអ្វីដែលមាន និងអ្វីដែលអាចធ្វើ​បាន
  2. ឲ្យតម្លៃដល់មនុស្សដែលធ្លាប់ជួយអ្នក និងអាចជួយអ្នក និងកត្តាដែលអំណោយផលដល់ការខំប្រឹងប្រែងរបស់អ្នក
  3. ត្រូវចេះចាត់ទុកថា កំហុស និងបរាជ័យជាមេរៀន និងបទពិសោធន៍ហើយត្រូវរៀនសូត្រ ពីកំហុស និងបរាជ័យកន្លងមកដើម្បីចៀសវាងការមានកំហុសឬបរាជ័យកើតឡើង ជាដដែលៗ
  4. កុំមើលបញ្ហាតែជាបញ្ហា មើលបញ្ហាជាឱកាសក្នុងការធ្វើអ្វីមួយ
  5. ហ៊ានគិតធំ និងវែងឆ្ងាយហើយចេះចាប់ផ្តើមពីតូច និងពីអ្វីដែលអាចធ្វើបាន
  6. ធ្វើអ្វីដែលអាចធ្វើបានឧទាហរណ៍ ពេលមេឃរាំងស្ងួត យើងត្រូវប្រើឱកាសនេះជីកប្រព័ន្ធប្រឡាយ សន្សំជីធម្មជាតិ ពង្រាបដីស្រែ ធ្វើរបងសួនដំណាំជាដើម ដោយមិនខាតពេលវេលា និងថាមពល បារម្ភពីភាពរាំងស្ងួត
  7. ហាត់គិតអ្វីល្អៗសប្បាយៗ ឲ្យតម្លៃនិងចេះសន្សំនូវសមិទ្ធផលដែលសម្រេចបានកន្លងមក
  8. ឧស្សាហ៍សរសេរសរុបនូវអ្វីដែលអ្នកបានធ្វើសម្រេច ទោះបីកិច្ចការនោះតូច ឬតិចតួចក៏ដោយ។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...