ការកសាងជាតិតាមទ្រឹស្តី «សមចល»

0 22,887

អ្នកដឹកនាំ មានទស្សនៈផ្សេងៗគ្នា ក្នុងការធ្វើនយោបាយដឹកនាំកសាងប្រទេសជាតិ។ ដោយឡែក ខ្ញុំយល់ ឃើញថា ដើម្បីកសាងជាតិខ្មែរឲ្យមានភាពសម្បូរសម្បាយរុងរឿង ហើយប្រជាពលរដ្ឋគ្រប់រូប មានជីវិតរស់នៅថ្លៃថ្នូរ អ្នកដឹកនាំគួរអនុវត្តទ្រឹស្តី ឬគោលការណ៍ «សមចល» (សុខភាព មិត្តភាព ចំណេះវិជ្ជា លុយ)។ តាមទ្រឹស្តី «សមចល» មានន័យថា អ្នកដឹកនាំប្រទេស ខំធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋគ្រប់រូបរស់នៅមានសុខភាពល្អ មានមិត្តភាពល្អ មានចំណេះវិជ្ជាខ្ពស់ និងលុយចាយ គ្រប់គ្រាន់សមរម្យ។

សុខភាព

 1. ធានាឲ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកន្លែងទទួលបានមន្ទីរពេទ្យល្អ គ្រូពេទ្យល្អ និងថ្នាំព្យាបាលល្អ។
 2. ធានាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានព័ត៌មាន និងការអប់រំទាក់ទងរបៀបរស់នៅប្រកប ដោយអនាម័យ និងសុខភាព
 3. គាំទ្រឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានចំណីអាហារប្រកបដោយសុវត្ថិភាព។

មិត្តភាព

 1. លុបបំបាត់ចោលនូវភាពរើសអើង នៅក្នុងសង្គមដោយសារនិន្នាការនយោបាយ និង បណ្តុះបណ្តាលស្មារតីយោគយល់គ្នាទៅវិញទៅមក ទោះបីជាមាននិន្នាការនយោបាយ ខុសគ្នាក៏ដោយ។
 2. លុបបំបាត់ចោលនូវរចនាសម្ព័ន្ធគណបក្សនៅតាមស្ថាប័នរដ្ឋ។
 3. គាំទ្រ និងជម្រុញនូវការសហការគ្នា និងជួយគ្នា រវាងប្រជាពលរដ្ឋដោយមានការចងក្រងជា សមាគម និងសហគមន៍ផ្សេង។

ចំណេះវិជ្ជា

 1. ធានាឲ្យកូនចៅខ្មែរគ្រប់រូប ទទួលបានការអប់រំល្អចាប់តាំងពីអាយុ៣ឆ្នាំ ដោយរៀបចំឲ្យមាន សាលាល្អ និងគ្រូល្អ នៅគ្រប់ទីកន្លែង។
 2. គាំទ្រនូវការអភិវឌ្ឍវិស័យស្រាវជ្រាវកត់ត្រាទុកនូវចំណេះដឹង និងបង្កើតនូវចំណេះដឹងថ្មី សម្រាប់ផលប្រយោជន៍សង្គម ជាពិសេសតាមរយៈបង្កើតឲ្យមានមូលនិធិជាតិ សម្រាប់ការងារ ស្រាវជ្រាវ។
 3. យុវជន យុវនារីគ្រប់រូប ទទួលបានប្រាក់អាហារូបករណ៍ និងប្រាក់កម្ចីសម្រាប់បន្តការសិក្សា រហូតដល់ថ្នាក់បណ្ឌិត។

លុយ

 1. គាំទ្រឲ្យកសិករគ្រប់រូប ក្លាយជាសេដ្ឋីស្រុកខ្មែរមានប្រាក់ចំណូលខ្ពស់ និងបង្កើតការងារជូន សង្គមជាតិ និងគាំទ្រនូវការរីកចម្រើនផ្នែកសហគ្រាស និងសេវាកម្មគ្រប់វិស័យដើម្បីបង្កើត ការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
 2. ជំរុញ និងគាំទ្រចលនាសន្សំប្រាក់តាមសហគមន៍ និងតាមប្រព័ន្ធធនាគារ ដើម្បីបង្កើនទុន ក្នុងស្រុកសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
 3. ធានាឲ្យចាស់ជរា ទទួលបានការឧបត្ថម្ភពីរដ្ឋ និងកម្មករ កម្មការនី ពេលអត់ការងារធ្វើ ទទួលបានការឧបត្ថម្ភពីរដ្ឋរយៈពេលកំណត់មួយ។

វិធានការទាំង១៥ចំណុចសំខាន់ សម្រាប់កសាង «សមចល» របស់សង្គមជាតិ ដូចបានរាយរាប់ ខាងលើនេះ​ មាននៅក្នុងគោលនយោបាយ ស៥ របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ការអនុវត្តគោលនយោបាយ ស៥ នឹងនាំឲ្យសង្គមជាតិយើងមាន «សមចល» ដែលនាំឲ្យ ប្រជាពលរដ្ឋគ្រប់រូបរស់នៅមានជីវិតថ្លៃថ្នូរសម្បូរសម្បាយទាំងអស់គ្នា។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...