ផលប្រយោជន៍ផ្លែស្វាយដល់សុខភាព

0 5,437

ស្វាយ ជាប្រភេទផ្លែឈើមួយ ដែលសម្បូរនៅស្រុកខ្មែរយើងជាពិសេសនៅចន្លោះពេលពីខែកុម្ភៈ ដល់ខែឧសភា។ ប្រជាជនខ្មែរយើង និយមបរិភោគផ្លែស្វាយ ដែលទាំងខ្ចី ក៏ដូចជាស្វាយទុំ។

ការបរិភោគស្វាយជាពិសេសស្វាយទុំនាំដល់ផលប្រយោជន៍ដល់សុខភាព ដូចមានការរាយរាប់ ខ្លីៗដូចខាងក្រោមនេះ៖

  1. ជួយថែរក្សា និងលើកស្ទួយសុខភាពទូទៅ និងការពារជម្ញឺផ្សេងៗ ព្រោះស្វាយសម្បូរទៅដោយ សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូចជា ប៉ូតាស្យូម (Poatssium) ម៉ាញ៉េស្យូម (Magnesium) សេលីស្យូម (Selessium) កាល់ស្យូម (Calcium) ដែក (Iron) និងផូសផ្វ (Phosphorus) ជាសារធាតុដែលរាងកាយយើងត្រូវការរាល់ថ្ងៃ។ លើសពីនេះទៀត ស្វាយក៏សម្បូរទៅដោយវីតាមីន មាន វីតាមីនB6 វីតាមីនC វីតាមីនE វីតាមីនK និង វីតាមីនផ្សេងៗទៀត ដែលជួយការពាររាងកាយទប់ទល់ទៅនឹងជម្ញឺ ផ្សេងៗទៀត។
  2. ជួយការពារជម្ញឺមហារីក ដោយស្វាយមានសារធាតុប៉ិកទីន (Pectin)ច្រើន ហើយសារធាតុ នេះក៏ជួយកាត់បន្ថយបរិមាណកូឡេស្តេរុល (Cholesterol) ដែរ។
  3. ជួយដល់ការរំលាយអាហារ និងកាត់បន្ថយការលើសជាតិអាស៊ីត នៅក្នុងរាងកាយ របស់យើង។
  4. ជួយព្យាបាលជម្ងឺខ្វះគ្រាប់ឈាមក្រហម (Anemia) ដោយសារស្វាយសម្បូរជាតិដែក។
  5. ជួយដល់សុខភាពស្ត្រីមានផ្ទៃពោះ ដោយសារតែស្វាយមានជាតិដែកច្រើន។
  6. ជួយឲ្យរាងកាយយើងនៅក្មេងបានយូរកុំឲ្យឆាប់ចាស់ពេក ជាពិសេសដោយសារស្វាយ សម្បូរទៅដោយវីតាមីនA និងវីតាមីនC។
  7. លើកស្ទួយសុខភាពខួរក្បាល ដោយសារស្វាយសម្បូរវីតាមីនB6។
  8. ជួយដល់សុខភាពឆ្អឹង តាមរយៈការផ្តល់វីតាមីនC និងសារធាតុកាលស្យូម (Calcium)។
  9. កាត់បន្ថយបញ្ហាទាក់ទងទៅនិងជម្ញឺបេះដូងដោយស្វាយសម្បូរទៅដោយសារធាតុ សរសៃរ (Fibre)ប៉ូតាស្យូម និងមានសារធាតុសូដ្យូមតិច។
  10. ជួយដល់សុខភាពភ្នែក ស្បែក និងសក់ជាពិសេសតាមរយៈវីតាមីនA ដែលមាននៅក្នុង ស្វាយ។
  11. វីតាមីនE ដែលមាននៅក្នុងស្វាយ ក៏ជួយលើកស្ទួយសុខភាពផ្លូវភេទថែមទៀតផង។

ក្រៅពីផលប្រយោជន៍ ដែលរៀបរាប់ខាងលើនេះ នៅមានផលប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ដោយសារស្វាយមានផលប្រយោជន៍ច្រើនដល់សុខភាព គេក៏ហៅវាថាជា ស្តេចផ្លែឈើ (King of Fruit)។

ជាទូទៅ ដើម្បីបានទទួលផលប្រយោជន៍ដល់សុខភាព និងជួយសម្អាតជាតិពុលចេញពីខ្លួន យើង ការបរិភោគស្វាយទុំ គួរធ្វើនៅពេលព្រឹកព្រលឹម មុនការបរិភោគអាហារពេលព្រឹក ឬ បរិភោគស្វាយជាអាហារពេលព្រឹក។

គួរបញ្ជាក់ផងដែរថា ការបរិភោគស្វាយមិនប៉ះពាល់អ្វីដល់ អ្នកដែលមានជម្ញឺទឹកនោមផ្អែមទេ តាមពិតវាអាចចូលរួមកាត់បន្ថយនូវបញ្ហាទាក់ទងទៅនិងជម្ញឺនេះថែមទៀតផង។

ជាសរុប ស្វាយជាផ្លែឈើល្អដល់សុខភាពមនុស្សគ្រប់រូប តែវាមិនមែនជាឱសថព្យាបាលជម្ញឺ គ្រប់មុខទេ។ ការបរិភោគផ្លែស្វាយទុំ ពី១ទៅ២ផ្លែរាល់ពេលព្រឹក នឹងជួយលើកស្ទួយសុខភាព អ្នក និងជួយកាត់បន្ថយជាតិពុលពីរាងកាយអ្នក តែយកល្អសូមបរិភោគស្វាយសរីរាង្គ ឬស្វាយ ដែលដាំដុះ និងទុកដាក់ដោយគ្មានប្រើសារធាតុគីមីសំយោគ។

 

​ឯកសារយោង

  1. Surprising Benefits of Mangos Long One Facts, https://www.organiefacts.net/mango
  2. Top 10 Health Benefits of Mangoes – Health Fitness Revolution, www.healthfitnessrevolution.com
  3. Mangoes: Health Benefit, Nutrition, Recipes – Medical News Today, https://www.medicalnewstoday.com
  4. 10 Health Benefit of Mangoes – Real Food for Life, www.realfoodforlife.com/10-health-be

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...