ជីមីក្រូសរីរាង្គមូលដ្ឋាន

0 2,044

នៅជុំវិញខ្លួនកសិករមានរុក្ខជាតិជាច្រេីន(រុក្ខជាតិមូលដ្ឋាន) ដែលអាចយកមកប្រេីជាជីដេីម្បីចិញ្ចឹមដំណាំឲ្យលូតលាស់បានផលល្អ។នៅប្រទេសកូរ៉េ គេមានបទពិសោធន៍ល្អៗច្រើនទាក់ទងនិងបច្ចេកទេសកសិកម្មធម្មជាតិ ជាពិសេស របៀបធ្វើជីធម្មជាតិ។ នៅពេលនេះ យើងខ្ញុំសូមលើកបច្ចេកទេសមួយមកបង្ហាញ ប្រជាកសិករខ្មែរ ដើម្បីធ្វើការសាកល្បង ដែលមានឈ្មោះថា មេជីទឹករុក្ខជាតិ។ វត្ថុធាតុដើម សម្រាប់ផ្សំធ្វើមេជីនេះ គឺជាផ្នែកផ្សេងរបស់រុក្ខជាតិ ដូចជា ត្រួយស្លឹក រុក្ខជាតិផ្សេងៗ ជាពិសេស រុក្ខជាតិដែលដុះលឿន ក្តឹបផ្លែឈើ ឬបន្លែផ្សេងៗ។ ផ្នែកផ្សេងៗរបស់រុក្ខជាតិ គួរតែបេះវានៅមុន ពេលថ្ងៃលិច។ បន្ទាប់ពីប្រមូលបាននូវផ្នែកផ្សេងៗរបស់រុក្ខជាតិ ហើយគេយកវាមកលាយចូលគ្នា ជាមួយស្កររងូរ ឬស្ករត្នោត ដោយបរិមាណស្ករមានចំនួនប្រមាណ១ភាគ៣ ឬ១ភាគ២ នៃបរិមាណរុក្ខជាតិ មានន័យថា បើរុក្ខជាតិមានទម្ងន់១គីឡូក្រាម ទម្ងន់ស្ករររងូរ ឬស្ករត្នោត គឺអាចពី ៣ខាំ ទៅ៥ខាំ។

សូមបញ្ជាក់ថា ត្រួយរុក្ខជាតិ ឬក្តឹបរុក្ខជាតិមិនត្រូវលាងទឹកទេ មុននឹងលាយជាមួយស្កររងូរ ឬស្ករត្នោត។ បន្ទាប់ពីលាយហើយ យកសារធាតុទាំងនោះទៅញាត់ចូលឲ្យពេញក្នុងក្រឡ ឬកែវ។ បន្ទាប់មក យកដុំថ្មមួយ ដែលមានទម្ងន់ប្រហែលត្រួយរុក្ខជាតិដើម្បីសង្កត់ទុកចោលរយៈពេល១ថ្ងៃ។ រយៈពេលមួយថ្ងៃមក សារធាតុបាននៅសល់ ប្រហែល២ភាគ៣ នៃកែវ ឬក្រឡ។ នៅពេលនោះ គេយក ក្រដាសមួយផ្ទាំងទៅចងមាត់កែវ ឬក្រឡឲ្យជិត។ យកកែវ ឬក្រឡនេះទៅទុកនៅកន្លែងដែលត្រជាក់ ហើយងងឹត។ រយៈពេលប្រហែល ៥-១០ថ្ងៃក្រោយមក គេសង្កេតឃើញទឹករុក្ខជាតិ បានជ្រាបចេញមក ហើយពណ៌រុក្ខជាតិប្រែពីបៃតង ទៅលឿង ឬត្នោត ហើយមានក្លិនផ្អែម និងធំក្លិនដូចស្រា។ បន្ទាប់ពីយកកាកសំណល់រុក្ខជាតិ ចេញអស់ គេយកទឹកជីទៅរក្សាទុក នៅកន្លែងត្រជាក់ ហើយងងឹង។ ទឹកជីនេះគឺ អាចរួចរាល់យកទៅប្រើប្រាស់បានហើយ។ សម្រាប់ការប្រើប្រាស់ គេលាយ ទឹកមេជីចំនួន០,២ ភាគរយ មានន័យថា មេជី ២លីត្រ ត្រូវលាយជាមួយទឹកចំនួន ១០០០លីត្រ ឬមេជីមួយភាគរយលាយជាមួយទឹកចំនួន ៥០០ភាគ។ គេអាចប្រើជីនេះ ដើម្បីស្រោចទៅលើដី ដើម្បីជំរុញនូវសកម្មភាពសត្វល្អិត នៅក្នុងដីក៏ដូចជា ស្រោចទៅលើស្លឹកដំណាំ។

ដើម្បីដឹងថា មេជីរុក្ខជាតិនេះមានប្រសិទ្ធិយ៉ាងណា បងប្អូនកសិករអាចធ្វើការសាកល្បងដោយ ខ្លួនឯងផ្ទាល់មើលកន្លងមកក៏មានកសិករខ្មែរមួយចំនួនបានសាកល្បង ដោយទទួលបាននូវ លទ្ធផលគួរឲ្យពេញចិត្ដដែរ។

Comments
Loading...