ផលប្រយោជន៍ស្លឹកតើយ

0 4,415

ស្លឹកតើយ មានឈ្មោះជាភាសាអង់គ្លេសថា Pandan និងឈ្មោះវិទ្យាសាស្ត្រថា Pandanus Amarylifolius។ វា ជាប្រភេទដំណាំងាយស្រួលដាំ ផ្តល់ផលខ្ពស់ និងមានផលប្រយោជន៍ច្រើន ដល់សុខភាព  ដូចជា៖

  1. ជួយកាត់បន្ថយគ្រុនផ្តាសាយ
  2. ជួយកាត់បន្ថយការទល់លាមក
  3. ជួយដល់សុខភាពផ្លូវភេទបុរស
  4. ជួយកាត់បន្ថយបញ្ហាលើសឈាម
  5. ជួយកាត់បន្ថយជាតិពុលនៅក្នុងខ្លួន
  6. កាត់បន្ថយការឈឺសន្លាក់ និងរមួលក្រពើ
  7. ជួយលើកកម្លាំង និងភាពស្រស់ថ្លា ឬធ្វើឲ្យមានអារម្មណ៍ស្រួលខ្លួន។

អ្នកអាចនឹង ទទួលបានផលប្រយោជន៍ទាំង៧យ៉ាងខាងលើ បន្ទាប់ពីទទួលទានភេសជ្ជៈ និងអាហារស្លឹកតើយ។ ក្រៅពីនេះ ស្លឹកតើយអាចយកទៅប្រើប្រាស់ដើម្បីព្យាបាលអង្គែក្បាល និងធ្វើឲ្យសក់មានពណ៌ខ្មៅជាងមុន។ គេក៏អាចយកវាដាក់ក្នុងឡាន និងក្នុងផ្ទះ ដើម្បីជួយឲ្យ មានក្លិនល្អ និងជួយដេញសត្វកន្លាត។

អាហារ និង ភេសជ្ជៈស្លឹកតើយ ដែលមានដូចជា

  1. មីស្លឹកតើយ
  2. តែក្តៅស្លឹកតើយ
  3. ទឹកស្លឹកតើយត្រជាក់
  4. ភេសជ្ជៈប្រទាលកន្ទុយក្រពើស្លឹកតើយ

អាចរកបាននៅ ភោជនីយដ្ឋានអូក្រាអាហារធម្មជាតិ ដែលមានអាសយដ្ឋាន ផ្ទះលេខ១៥១ ផ្លូវលេខ ៥៩២ សង្កាត់បឹងកកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គេនិយមយកស្លឹកតើយដាំទឹកបរិភោគដូចតែ។ ក្រៅពីនេះ ដើមស្លឹកតើយ ត្រូវបានគេយកទៅដាំ នៅគេហដ្ឋានសម្រាប់លម្អ ឬនៅតាមកសិដ្ឋាន។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...