ការអភិវឌ្ឍខ្លួនឯងតាមរបៀប «ប៤»

0 3,333

បុគ្គលដែលជោគជ័យ ក្នុងការកសាងសេចក្តីសុខសម្រាប់ខ្លួនឯង និងសង្គម តែងតែធ្វើការអភិវឌ្ឍ ខ្លួនជាប់ជានិច្ច។ ដើម្បីធ្វើការអភិវឌ្ឍខ្លួន យើងមានគោលការណ៍ របៀប និងសកម្មភាពផ្សេងៗ។

វិធីសាស្ត្រ «ប៤» អាចជាវិធីសាស្ត្រមួយ ជួយតម្រង់ទិសលោកអ្នកក្នុងការអភិវឌ្ឍខ្លួនអ្នកជាប់ ជានិច្ច។

ប៤ មានន័យថា បន្ត បន្ថែម បន្ថយ និងបញ្ឈប់។

  1. បន្ត គឺទម្លាប់ ឬសកម្មភាពល្អណា ដែលអ្នកនឹងបន្តធ្វើឲ្យបានល្អថែមទៀត។
  2. បន្ថែម គឺចង់និយាយពី ទម្លាប់ ឬសកម្មភាពល្អណា ដែលកន្លងមក អ្នកមិនទាន់បាន អនុវត្ត ហើយអ្នកត្រូវអនុវត្តបន្ថែម ឬអាចជាអ្វីដែលល្អ តែអ្នកនៅធ្វើបានតិចតួច ឬ មិនទាន់ទៀងទាត់តែអ្នក នឹងធ្វើវាឲ្យបានច្រើនថែមទៀត។
  3. បន្ថយ គឺសំដៅលើការកាត់បន្ថយនូវទម្លាប់ ឬទង្វើមិនល្អដល់ខ្លួនអ្នក និងអ្នកដទៃ។
  4. បញ្ឈប់ ឬបញ្ចប់ គឺផ្តោតទៅលើទម្លាប់អាក្រក់ ក៏ដូចជាសកម្មភាពមិនល្អ ដែលអ្នក នឹងឈប់ធ្វើ។

ការឧស្សាហ៍ចំណាយពេលធ្វើការឆ្លុះបញ្ចាំងលើការអភិវឌ្ឍខ្លួនឯង តាមរយៈ «ប៤»នេះ នឹងជួយដំណើរជីវិតរបស់អ្នកប្រព្រឹត្តទៅបានជោគជ័យកាន់តែប្រសើរឡើង។ អ្នក ក៏អាចយក វិធីសាស្ត្រ ប៤ នេះ ដើម្បីជួយតម្រង់ទិសដល់បុគ្គលិក កម្មករ និងដៃគូសហការរបស់អ្នក ដើម្បី ធ្វើការតម្រង់ទិសការអភិវឌ្ឍខ្លួន នាំមកនូវភាពជោគជ័យទាំងអស់គ្នា។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...