អំពីខ្ញុំ

អំពីបណ្ឌិត យ៉ង សាំងកុមារ

ខ្ញុំបាទឈ្មោះ យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកខ្ញុំជាគ្រូបង្រៀន ម្តាយខ្ញុំជាកសិករ។

ទាក់ទងការសិក្សា ខ្ញុំរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិកនៃប្រទេស​អាល្លឺមង់នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥) ។

ប្រវត្តិការងារសំខាន់ៗរបស់ខ្ញុំមានដូចជា៖

  • សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣
  • បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧
  • ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក ពីឆ្នាំ១៩៩៧-២០១៥
  • អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦
  • ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ
  • សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
  • ទាក់ទងស្ថានភាពគ្រួសារ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។
  • បច្ចុប្បន្ន ខ្ញុំបំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ចំណេះភាសាបរទេស៖ អង់គ្លេស អាល្លឺម៉ង់ និង​ បារាំង

ពានរង្វាន់៖ Ramon Magsaysay Award​ ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់​ និង អាហារូបករណ៍ Friedrich Neumann នៃមូលនិធិគណបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង។

ខ្ញុំបង្កើតគេហទំព័រ saingkoma.com នេះឡើង ក្នុងគោលបំណងចែករំលែកនូវទស្សនៈ ការយល់ដឹងនិងបទពិសោធន៍ទាក់ទងការងារកសិកម្ម ការអភិវឌ្ឍជំនាញនិងមុខរបរ ការសិក្សានិងការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈនយោបាយ និងចំណេះដឹងផ្សេងៗ៕

ទំព័រ WikiPedia: លោកបណ្ឌិត យ៉ង សាំងកុមារ